ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យទឹកបានហូរផ្តាច់ផ្លូវធំ និងរងការខូចខាត ម្តុំ ខាងមុខផ្លូវឡើងទៅភ្នំខៀវ

ព្រះសីហនុៈ ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យទឹកបានហូរផ្តាច់ផ្លូវធំម្តុំ ខាងមុខផ្លូវឡើងទៅភ្នំខៀវ ក្នុងនោះផ្លូវឡើងទៅភ្នំខៀវ ក្នុងសង្កាត់លេខ២ ក៏រងការខូចខាតធ្ងន់ធ្ងរដែរ យានយន្តផ្សេងៗពិបាកបើកបរឆ្លងកាត់។ ដោយសារតែពុំមានលទ្ធភាព មន្ត្រីមូលដ្ឋាននៅទីនោះ គោរពស្នើសុំដល់អជ្ញាធរក្រុង ឬមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ពិនិត្យលទ្ធភាព ជួយរិះរកវិធីសម្រួលជាបណ្តោះអាសន្ន ដើម្បីជូនពលរដ្ឋឆ្លងកាត់ មុនពេលមានការជួសជុលជាផ្លូវការមកដល់៕

ស្ថានភាពនៅតំបន់ទេសចរណ៍ទំនប់ប្រទាក់ក្រឡា ដែលបានបាក់ដោយទឹកជំនន់

កំពតៈ បន្ទាប់ពីបានចុះចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនគរបាលខេត្ត និងកម្លាំងក្រោមឱវាទ ក្រោមការដឹកនាំផ្ទាល់របស់លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលរងខេត្ត បានអញ្ជើញចុះទៅត្រួតពិនិត្យស្ថានភាពទឹកជំនន់ នៅតំបន់ទេសចរណ៍ទំនប់ប្រទាក់ក្រឡា ដែលបានបាក់ ស្ថិតក្នុងឃុំកូនសត្វ…

ក្មេងស្រីដែលបានបាត់ខ្លួននោះ ពេលនេះរកឃើញវិញហើយ

ភ្នំពេញៈ ក្មេងស្រីដែលបាត់ខ្លួនកាលពីថ្ងៃពី០៨ ខែសីហា ឆ្នាំ២០១៩ ត្រូវបានសម្ថកិច្ចរកឃើញហើយ ករណីនេះមិនមែនជាករណីចាប់ជម្រិតឡើយ ក្មេងស្រីឈ្មោះ ឡេង សុភ័ក្រធីណា ភេទស្រី អាយុ ១៣ឆ្នាំ ដែលបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ពេលនេះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានរកឃើញលើរថយន្តក្រុងកាពីតូល ផ្សារអូរឫស្សី នៅវេលាម៉ោង ០៩និង០០នាទីព្រឹក…

អាជ្ញាធរ អំពាវនាវឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្ន ពេលធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៣ (វាលរេញ-កំពត)

ព្រះសីហនុៈ លោក សរ កក្កដាអភិបាលស្រុកព្រៃនប់ បានឲ្យដឹងថា បញ្ហាជំនន់ទឹកភ្លៀង ដែលបានជន់លិចហូរ លើកំណាត់ផ្លូវជាតិលេខ ៣(វាលរេញ-កំពត) ត្រង់ចំណុចស្ពាន១ចន្លោះពីវាលរេញ ទៅស្ពានកំពង់ស្មាច់ ក្នុងឃុំវាលរញស្រុកព្រៃនប់ គិតមកត្រឹមម៉ោង៩ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ទឹកបានស្រកពីផ្លូវជាតិអស់ហើយ ហើយចរាចរណ៍ក៏បានបើកឲ្យដំណើរធម្មតាដែរ ដោយគ្រាន់តែស្ថានភាពផ្លូវ មានការខូចខាតច្រើន ចាប់ពីស្ពានកំពង់ស្មាច់…

គ្រូពេទ្យចាក់ថ្នាំតាមភូមិគ្មានសញ្ញាបត្រ ធ្វើឲ្យស្ត្រីម្នាក់ប្រកាច់ស្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ឧត្តរមានជ័យៈ នៅវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០១៩ មានករណីឃាតកម្ម ដោយអចេតនា (ព្យាបាលជំងឺ បណ្តាឲ្យស្លាប់ជនរងគ្រោះ)។ ជនសង្ស័យឈ្មោះ ស្រឿង ប៊ុន រិទ្ធអាយ ៦១ឆ្នាំ. (ឃាត់ខ្លួន)។ ជនរងគ្រោះឈ្មោះ ឈូក ម៉ៅ ភេទស្រី អាយុ…

សូមចូលរួមរំលែកទុកផង! លោក អនុសេនីយ៍ត្រី ហេង ភារក្ស ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង៥០នាទីយប់ លោកអនុសេនីយ៍ត្រី ហេង ភារក្ស អត្តលេខ ៧៥៧៩៤ នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានទទួលមណៈភាព ដោយសារ គ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤៤ (១៣៦-១៣៧) ក្នុងភូមិពោធិ៍កោង ឃុំព្រះស្រែ…

សូមបងប្អូនប្រុងប្រយ័ត្ន! ករណីបុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូត បណ្ដាលរងបួស នៅខេត្តក្រុងស្វាយរៀង

ស្វាយរៀងៈ កម្លាំងអន្តរាគមន៍ខេត្ត សហការជាមួយកម្លាំងនគរបាល ក្រុងស្វាយរៀង និងមានការចូលរួមពីសមាជិកសមាគមអ្នកជិះកង់ ដើម្បីសុខភាព និងការអភិវឌ្ឍ និងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត បានជួយអន្តរាគមន៍ សង្រ្គោះជនរងគ្រោះម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទាក់ ដៃចង្កូតគ្នា បណ្តាលឲ្យដួលរបួសស្រាល នៅភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ម៉ោង១២និង០០ ថ្ងៃទី១១ ខែសីហា…

ព្រឹកនេះនៅខណ្ឌទួលគោក នឹងមានការដាច់ទឹក

ភ្នំពេញៈ សេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅលើផ្លូវ៣២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ – មូលហេតុ៖ ធ្លាយបំពង់ទំហំ១១០មម ។ – ទីតាំង៖ នៅលើផ្លូវ៣២៣ ។ – ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ នៅលើផ្លូវ៣២៣ ចន្លោះផ្លូវ៣១៧ និងផ្លូវ៥៩៦…

ទំនប់ប្រទាក់ក្រឡា ត្រូវបានបិទភ្ជិតវិញ បន្ទាប់ពីបាក់…..

កំពតៈ យោងតាមផេកក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១២ សីហា​នេះ វិវឌ្ឍនភាពគិតដល់ម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លើការងារអន្តរាគមន៍ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ទំនប់ត្រូវបានបិទភ្ជិតទាំងស្រុង នៅវេលាម៉ោង ៨…

អាសូរណាស់! បុរសម្នាក់ទៅឃ្វាលក្របីក្បែរព្រែក បណ្ដាលឲ្យលង់ទឹកស្លាប់

ត្បូងឃ្មុំៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង២០នាទី មានករណីលង់ទឹកស្លាប់មួយកើតឡើងចំណុចព្រែកជរ ស្ថិតភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ជនរងគ្រោះឈ្មោះ វ៉ាន់ រ៉ែន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិឃុំខាងលើ បានលង់ទឹកស្លាប់…