ចោរគាស់ផ្ទះលក់ទូរស័ព្ទ ចូលលួចអស់ជាង៥០គ្រឿង នៅសង្កាត់សំរោងក្រោម

ភ្នំពេញៈ ផ្ទះត្រៀមបើកហាងលក់ទូរស័ព្ទដៃមួយកន្លែង ទើបតែដឹកឥវ៉ាន់ ដាក់ទូរស័ព្ទរៀបចូលទូ បាន២ថ្ងៃមិនទាន់បើកសម្ភោធហាងផង ត្រូវបានជនសង្ស័យគាស់ហែកដំបូល ចូលលួចទូរស័ព្ទអស់ជាង៥០គ្រឿង សុទ្ធតែថ្មីទាំងអស់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅផ្ទះថ្មី មិនទាន់ដាក់យ៊ីហោ តាមមហាវិថីឈ្នះ ឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។…

កម្លាំងនគរបាលឃាត់ខ្លួនបុរសម្នាក់ពីបទ រំលោភលើសេចក្តីទុកចិត្ត

ព្រៃវែងៈ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទីព្រឹក នៅចំនុចភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កម្លាំងនគរបាលស្រុកពារាំង សហការជាមួយការិយាល័យសួរចម្លើយ និងនីតិវិធី នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនមុខសញ្ញាម្នាក់ ឈ្មោះ ឈីវ វណ្ណៈ ភេទប្រុស…

បុរសម្នាក់មានជំងឺឆ្កួតជ្រូកធ្លាក់ចូលរណ្តៅ បណ្ដាលឲ្យស្លាប់

កំពង់ធំៈ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅចំណុចក្រុមហ៊ុនបារាំង ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ។ ជនរងគ្រោះឈ្មោះ ហែម ប្រុស ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិសង្កែជ្រុំ ឃុំឈូកខ្សាច់…

សូមបងប្អូនស៊ែរផង! ករណីប្រកាសស្វែងរកម្ចាស់កាបូប ដែលពលរដ្ឋរើសបាន នៅក្រុងកំពត

កំពតៈ អធិការដ្ឋាននគរបាលក្រុងកំពត មានកត្តិយសសូមជម្រាបជូនដល់ម្ចាស់កាបូប ១. ឈ្មោះ ផាន់ ទូច រស់នៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។ ២. ឈ្មោះ ជឿន ស្រីស្រស់ រស់នៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។ ដោយមានប្រជាពលរដ្ឋរើសបានកាបូបនោះ…

ភ្លៀងធ្លាក់មួយមេ បណ្ដាលឲ្យផ្លូវនៅម្តុំជិតតោ២ លិច​…

ព្រះសីហនុៈ នៅវេលាទៀបភ្លឺឈានចូលថ្ងៃ ៣០ ខែកក្កដា ឆ្នាំ២០១៩ ពលរដ្ឋរាយការណ៍មកថា ផ្លូវនៅម្តុំជិតតោ២ បានលិចទឹកពេលមានភ្លៀង ដោយសារលូបង្ហូរទឹក នៅចំណុចនោះស្ទះ ព្រោះតែការដាក់សម្ភារៈផ្សេងៗ បិទមាត់លូ។ ករណីនេះ ប្រសិនបើមិនមានវិធានការដោះស្រាយទេ ផ្លូវនៅចំណុចនោះ នឹងរងនូវការខូចខាតបន្ថែមទៀត ស្របពេលដែលចរាចរណ៍មមារញឹក៕

សមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកលក់ផ្លែឈើម្នាក់ ពីបទ…

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បុរសម្នាក់ជាបុគ្គលិកលក់ផ្លែឈើ បានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់ ជាចុងភៅបានសម្រេចរហូតទៅដល់២ដង បន្ទាប់ពីចប់កម្មវិធីជប់លាង ហើយត្រូវនគរបាលធ្វើការឃាត់ខ្លួនយកទៅសាកសួរ ស្ថិតត្រង់ចំណុចក្រុមហ៊ុនលក់ផ្លែឈើមួយកន្លែង ផ្ទះលេខ៩២ ភូមិ៧ តាមបណ្តោយផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រងគ្រោះឈ្មោះ រ​ ស…

ផ្លូវជាតិលេខ១ ទាំងព្រឹកហ្មង! រថយន្តដឹកកម្មករមួយគ្រឿង ក្រឡាប់ចាក់មនុស្សទៅក្នុងរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរបួសជាច្រើននាក់

ស្វាយរៀងៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករមួយគ្រឿង បានក្រឡាប់ចាក់មនុស្សទៅក្នុងរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យស្លាប់ និងរបួសដេករដូករណែល។ កើតហេតុនៅវេលាម៉ោង០៦និង ២០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ១ ផ្លូវទៅបាវិតម្តុំផ្ទះលោកពាក់មី (តារាកំប្លែង) ត្រង់ចំណុចភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប។ មូលហេតុ៖នៅមិនទាន់ដឹងនោះទេ…

ខេត្តព្រះសីហនុ នឹងមានការដាច់ភ្លើងដោយសារអគ្គិភ័យឆាបឆេះខ្សែកាបអុបទិចរាលដាល ដល់ខ្សែបណ្តាញ

ព្រះសីហនុៈ នៅវេលាម៉ោង ១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មានករណីអគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខS13 ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការពន្លត់អគ្គិភ័យដែលឆាបឆេះខ្សែកាបអុបទិចរាលដាល ដល់ខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនស្ថិតនៅ ភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ…

រថយន្តចតគ្មានសណ្ដាប់ធ្នាប់ ត្រូវ….

ព្រះសីហនុៈ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ បានចាប់ឡានដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ចំនួន ០៦គ្រឿង ក្នុងនោះឡានដឹកដីចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាក្រុង៕

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទគប់ដុំថ្ម និងប្រើខ្សែក្រវ៉ាត់វាយយកម៉ូតូ

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកដុំថ្មគប់និងយកខ្សែក្រវ៉ាត់វាយយកម៉ូតូមិនបានសម្រេច) ចំនួន ៣ករណី ៖ ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកដុំថ្មគប់ចំក្បាលជនរងគ្រោះបណ្តាលឲ្យរងរបួស យកម៉ូតូមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខសាលារៀនចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្រុម១៤ ភូមិទួលរកា១…