កូរ៉េ ផ្តល់ឥណទានជាង ៦៣លានដុល្លារ សម្រាប់គម្រោងចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ

សាធារណរដ្ឋកូរ៉េខាងត្បូងបានសម្រេចផ្តល់ឥណទានសរុប ៦៣លានដុល្លារអាមេរិក ឱ្យដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គម្រោងនេះមានទិសដៅ សាងសង់រោងចក្រចម្រោះទឹកកខ្វក់មួយកន្លែង ដែលមានសមត្ថភាពចម្រោះបាន ៧៦០០ម៉ែត្រគូប ក្នុងមួយថ្ងៃ រួមមានអាងចម្រោះទឹកកខ្វក់មួយចំនួន ដោយភ្ជាប់ទៅស្ថានីយបូមទឹកកខ្វក់ចំនួន ១០កន្លែង និងឡធំស្ទាក់កាកសំណល់ ដែលភ្ជាប់ដោយបំពង់បង្ហូរកាកសំណល់មានប្រវែងសរុបជាង ៥៥គីឡូម៉ែត្រ។ ទន្ទឹមនេះ…

ផ្លូវលេខ ១៥៧៧ ពីស្រុករតនៈមណ្ឌល ទៅកាន់ស្រុកសំឡូត បើកសម្ពោធជាផ្លូវការ

កាលពីម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវលេខ ១៥៧៧។ គម្រោងផ្លូវនេះមានប្រវែងសរុប ៥១.៨គីឡូម៉ែត្រ ចាប់ពីភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ដល់ភូមិឆករកា ឃុំសំឡូត (ច្រកទ្វារព្រំដែន៤០០) ស្រុកសំឡូត…

រថភ្លើងប៉ោយប៉ែត-សិរីសោភ័ណ គ្រោងដាក់ដំណើរការនៅថ្ងៃស្អែកនេះ

រថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណ បានសាកល្បងដោយជោគជ័យហើយ គ្រោងដាក់អោយដំណើរការជាបណ្ដោះអាសន្ន នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ជាមួយនឹងកាដូពិសេស ជិះដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន។ ការធ្វើដំណើរតាមផ្លូវដែកនេះ នឹងអនុញ្ញាតអោយផ្ទុកមនុស្ស ១០០នាក់ ទាំងឈរ…

រថភ្លើងដំបូងបង្អស់ បានបើកចូលទៅកាន់ស្ថានីយ៍ថ្មី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៨ ជាថ្ងៃប្រវត្តិសាស្រ្តថ្មី ដែលរថភ្លើងដំបូងបង្អស់ បានបើកចូលទៅកាន់ស្ថានីយ៍ដែលទើបសាងសង់ថ្មី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវដែកឆ្លងកាត់តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនេះមានប្រវែងប្រមាណ ១៦០០ម តភ្ជាប់ពីផ្លូវដែកស្ថានីយ៍អាយស្ម័យានភ្នំពេញ ដែលមានស្រាប់ មកកាន់ស្ថានីយ៍ថ្មី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ជាមួយនឹងការដឹកជញ្ជូនថ្មីក្នុងរាជធានីភ្នំពេញនេះ នឹងជួយសម្រួលដល់…

កាណូតសាធារណៈ រត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ សម្រេចបាន ៩៥ភាគរយហើយ

កាណូតសាធារណៈល្បឿនលឿន សម្រេចបាន ៩៥ភាគរយហើយ ដែលមានសមត្ថភាពដឹកអ្នករហូតដល់ ២០០០នាក់ នឹងរត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ ចាប់ពីម៉ោង ៦ព្រឹក ដល់ ៨យប់។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ កាណូតនេះ អាចដឹកអ្នកដំណើរបាន ៩៩នាក់ ក្នុង១គ្រឿង រត់តាមទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់…

The Penthouse Resident តម្លៃ ៣០លានដុល្លារ ទល់មុខ AEON ជិតបញ្ចប់ការសាងសង់

អគារខុនដូដ៏ប្រណិតកម្ពស់ ៣៦ជាន់ ដែលបានបោះទុនវិនិយោគ ប្រមាណ ៣០លានដុល្លារអាមេរិក ស្ថិតនៅទល់ផ្សារទំនើបអ៊ីអនទី ១ គ្រោងនឹងបញ្ចប់ការសាងសង់ជាផ្លូវការ នៅចុងឆ្នាំ ២០១៨នេះហើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ លោកឧកញ៉ា លី ហុង ម្ចាស់គម្រោង The Penthouse Resident បានមានប្រសាសន៍ថា គម្រោងខុនដូស្នាក់នៅ…

រោងចក្រកែច្នៃនាំចេញស្វាយ បោះទុនជាង ៥លានដុល្លារ នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ចាប់ផ្តើមមានរោងចក្រសម្រាប់នាំចេញស្វាយកែវល្មៀត ចេញទៅប្រទេសកូរ៉េ និងអឺរ៉ុប ដោយក្រុមហ៊ុន Hyundai Mao Legacy ទទួលទិញស្វាយចំនួន ៥ខេត្តរួមមាន កំពង់ស្ពឺ កំពង់ចាម តាកែវ ពោធិ៍សាត់ និងសៀមរាប។ យោងតាមគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន Hyundai Mao…

ស្ពានអាកាសផ្សារដីហុយ ឈានដល់ដំណាក់កាល ចាក់បេតុងកម្រាលចុងក្រោយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានអាកាសផ្សារដីហុយ ឈានដល់ដំណាក់កាល ចាក់បេតុងកម្រាលចុងក្រោយហើយ។ ស្ពានអាកាសស្តុបផ្សារដីហុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ​ឯកឧត្តម នូ វឌ្ឍនៈ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន…

ផែបណ្តែតទឹក កំពុងពន្លឿនការតម្លើង និងតភ្ជាប់ ត្រៀមដាក់ឲ្យប្រើប្រាស់ មុនចូលឆ្នាំខ្មែរ

នៅព្រឹកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពី សកម្មភាពតម្លើង និងតភ្ជាប់ផែបណ្តែតទឹក សម្រាប់ដាក់ឲ្យប្រើប្រាស់ នាមុនចូលឆ្នាំខ្មែរខាងមុខនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីទីតាំងស្ថាបនាផែ និងស្ថានីយ៍អ្នកដំណើរ សម្រាប់សេវាដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ ចំនួន ៦ទីតាំង លើផែនការចំនួន ១១ទីតាំង ដូចខាងក្រោម៖ ១-ទីតាំងក្រោមស្ពានព្រែកព្នៅ ២-ទីតាំងសួនច្បារប្រជាធិបតេយ្យឫស្សីកែវ ៣-ទីតាំងកំពង់ផែភ្នំពេញ…

កម្ពុជា ចាប់ផ្តើមបង្កើតពានរង្វាន់ Cambodia Real Estate Awards នៅឆ្នាំនេះ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិស័យឯកជនផ្នែកអចលនព្រទ្យ បានចាប់ផ្តើមបង្កើតឱ្យមាន កម្មវិធីប្រកួតប្រជែងពានរង្វាន់អចលទ្រព្យនៅកម្ពុជាជាលើកដំបូង ដើម្បីជំរុញការលើកកម្ពស់វិស័យអចលទ្រព្យនៅកម្ពុជា ឱ្យកាន់តែមានស្ថានភាពល្អប្រសើរឡើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ​ក្រុមហ៊ុនគេហទំព័រ Realestate.com.kh សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំពានរង្វាន់ អចលនវត្ថុកម្ពុជាឆ្នាំ ២០១៨(Cambodia real estate award 2018) ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យអចលនវត្ថុកម្ពុជា…