ផ្សារទំនើប PH Diamond Place បោះទុនវិនិយោគជាង៦០លានដុល្លារ តាមបណ្តោយផ្លូវ៦០ម៉ែត្រ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ ផ្សារទំនើប PH Diamond Place ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់។ ផ្សារទំនើបថ្មីនេះ…

កំណាត់ផ្លូវជាតិលេខ ៥ បាត់ដំបង-សិរីសោភ័ណ ប្រវែង ៨៥គីឡូម៉ែត្រ ត្រូវពង្រីកជា ៤គន្លង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ និងធ្វើអោយប្រសើរឡើងនូវ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែងជិត ៨៥គីឡូម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ដែលបើកការដ្ឋានសាងសង់នេះគឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ(AC) កម្រាស់ ១៥សង់ទីម៉ែត្រ និងពង្រីកឲ្យកាន់តែធំជាងមុន…

ផ្លូវជាតិលេខ១១ ប្រវែង ៩៦គ.ម. តភ្ជាប់ពីអ្នកលឿង ទៅកាន់ ខេត្តត្បូងឃ្មុំ

នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៩៤លានដុល្លារអាមេរិក តភ្ជាប់ពីអ្នកលឿង ទៅកាន់ខេត្តត្បូងឃ្មុំ។ គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងនេះចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិ លេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍…

ផ្លូវកាត់លេខ ៥០C តភ្ជាប់រវាងខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង សាងសង់បាន ៨៥%

កាលពីពេលថ្មីៗនេះ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន រួមដំណើរដោយ ឯកឧត្ដម អភិបាលខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង រួមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវលេខ៥០C ដែលក្រាលគ្រួសក្រហមមួយខ្សែ ប្រវែងប្រមាណ ៥៣គ.ម តភ្ជាប់ពី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទៅកាន់ឃុំច្រណូក…

អគារមន្ទីរពិសោធន៍ខ្នាតតូច ក្នុងខេត្តបន្ទាយមានជ័យ ដាក់សម្ពោធជាផ្លូវការ

ក្នុងគោលបំណងការពារសុខមាលភាពប្រជាពលរដ្ឋ និងផលប្រយោជន៍សេដ្ឋកិច្ច តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងហានិភ័យ ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋានកាំកុងត្រូលជាសេនាធិការ បានដាក់សម្ពោធនូវអគាររមន្ទីរពិសោធន៍ខ្នាតតូចទី៣ សម្រាប់សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលកន្លងមកបានប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលធំៗជាច្រើនដូចជា៖ រឹបអូសទំនិញខូចគុណភាព…

សារមន្ទីរធម្មជាតិសកល ព្រះវិហារ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កាលពីម្សិលមិញនេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ សារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ត ឧបនាយករដ្ឋមន្រ្ដី បិន ឈិន រដ្ឋមន្រ្ដីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

ស្ពានអាកាសផ្សារដីហុយ គ្រោងដាក់ដំណើរការជាបណ្តោះអាសន្ន នាឱកាសបុណ្យចូលឆ្នាំខ្មែរ

មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ស្ពានអាកាសស្តុបផ្សារដីហុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ​ឯកឧត្តម នូ វឌ្ឍនៈ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ឱ្យ AKP ដឹងថា…

អគារភ្លោះកម្ពស់កប់ពពក របស់កម្ពុជា ចាប់ផ្តើមបើកការដ្ឋានហើយ

គម្រោងសាងសង់អគារភ្លោះកម្ពស់ ១៣៣​ជាន់ ឬមានឈ្មោះថា អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង ចាប់ផ្តើមបើកការដ្ឋានជញ្ជាំងបេតុងទប់ដីជាផ្លូវការ នៅថ្ងៃនេះហើយ។ នេះបើយោងតាមការឲ្យដឹងពី លោក ទួស សាភឿន អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា ប្រមាណជាកន្លះម៉ោងមុននេះ។ លោក ទួស សាភឿន អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃ ក្រុមហ៊ុន…

សណ្ឋាគារ Marriott បោះទុន ២០០លានដុល្លារ វាយលុកតំបន់ឆ្នេរសមុទ្រកម្ពុជា

សណ្ឋាគារ Marriott ដែលជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ល្បីល្បាញនៅលើសកលលោក គ្រោងបោះទុន ៤០០លានដុល្លារអាមេរិក សាងសង់សណ្ឋាគារ Marriot ក្នុងខេត្តសៀមរាប នៅខែមេសា ឆ្នាំ ២០១៧ និងក្នុងខេត្តព្រះសីហនុ នៅដើមឆ្នាំ ២០១៩។ នេះបើយោងតាមសារព័ត៌មានបរទេស ចេញផ្សាយកាលពីពេលថ្មីៗនេះ។ សណ្ឋាគារ Courtyard by Marriott…

ពានរង្វាន់អចលទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៨ របស់ PropertyGuru ប្រគល់ជូនម្ចាស់ជ័យលាភី

ប្រវត្តិសាស្រ្តលើកទី ៣ ត្រូវបានធ្វើឡើងនៅក្នុងពិធីលៀងសាយភោជប្រចាំឆ្នាំរបស់កម្មវិធី PropertyGuru Cambodia Property Awards ដែលបានធ្វើការបង្ហាញដោយ KHI នៅល្ងាចថ្ងៃសុក្រទី ១៦ ខែមីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការចូលរួមជាកិត្តិយសពីសំណាក់គណៈប្រតិភូរដ្ឋមន្រ្តី និងមន្រ្តីរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។…