ប្រវត្តិសាស្រ្តលើកទី ៣ ត្រូវបានធ្វើឡើងនៅក្នុងពិធីលៀងសាយភោជប្រចាំឆ្នាំរបស់កម្មវិធី PropertyGuru Cambodia Property Awards ដែលបានធ្វើការបង្ហាញដោយ KHI នៅល្ងាចថ្ងៃសុក្រទី ១៦ ខែមីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការចូលរួមជាកិត្តិយសពីសំណាក់គណៈប្រតិភូរដ្ឋមន្រ្តី និងមន្រ្តីរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
សាលារាជធានីភ្នំពេញក៏ត្រូវបានផ្តល់កិត្តិយសផងដែរចំពោះគម្រោង ការអភិវឌ្ឍឡើងវិញតាមមាត់ទន្លេរាជធានីភ្នំពេញ និងការដ្ឋានទឹករាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ដែលទទួលបានពានរង្វាន់ពិសេសសម្រាប់ផ្នែកសាធារណៈដែលជាប្រភេទពានរង្វាន់ថ្មីនៅក្នុងឆ្នាំនេះ។ ពានរង្វាន់នេះត្រូវបានទទួលដោយ ឯកឧត្ដម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ។
បុរីប៉េងហួតគ្រុបត្រូវបានគេចាត់ទុកថាជាអ្នកអភិវឌ្ឍន៍ល្អបំផុតសម្រាប់ ៣ឆ្នាំ ជាប់ៗគ្នា។ វាជាលើកទីមួយ ដែលក្រុមអ្នកអភិវឌ្ឍបានសម្រេចភាពខុសគ្នានេះក្នុងប្រវត្តិសាស្រ្តជាង ១៣ ឆ្នាំនៃកម្មវិធី PropertyGuru Asia Property Awards ។
ការវិនិយោគលើខុនដូ លំនៅដ្ឋាន និងអចលនទ្រព្យលក់រាយដ៏ល្អបំផុតរបស់ខ្លួន បានធ្វើអោយក្រុមហ៊ុនអភិវឌ្ឍន៍កំពូលរបស់ប្រទេស ទទួលបានកេរ្តិ៍ឈ្មោះក្នុងការផលិត ការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះដែលមានគុណភាពខ្ពស់ដូចជាគម្រោង Greater Euro Ville ក្នុងឆ្នាំនេះផងដែរ។ សរុបមកក្រុមអ្នកអភិវឌ្ឍន៍រូបនេះបានប្រមូលពានរង្វាន់មាសចំនួន ៧ និងប័ណ្ណកោតសរសើរចំនួន ១០ ។
គណៈកម្មការឯករាជ្យបានមានប្រសាសន៍ថា៖ “បុរីប៉េងហួតគ្រុបស្ថិតក្នុងក្របខ័ណ្ឌរបស់ខ្លួនជាអ្នកច្នៃប្រឌិតឥតឈប់ឈរនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្នុងនាមជាអ្នកអភិវឌ្ឍដំបូងគេនៅក្នុងប្រទេសដើម្បីប្រើប្រាស់បច្ចេកវិទ្យាក្នុងការលើកកម្ពស់លក្ខណៈសម្បត្តិរបស់ខ្លួន និងជូនដំណឹងដល់អតិថិជនផងដែរថាក្រុមរបស់ខ្លួនបានយល់ដឹងច្បាស់ពីអំណាចនៃពាក្យសំដីវិជ្ជមាន។ រាល់គម្រោងទាំងអស់មិនថាលំនៅដ្ឋាន អាគារពាណិជ្ជកម្ម ឬការប្រើប្រាស់ចម្រុះទេបុរីប៉េងហួតទទួលបានការកោតសរសើរពីឧស្សាហកម្មនេះដោយលើកឡើងពីគុណភាពនៃការរចនាប្រកបដោយភាពច្នៃប្រឌិត ការរៀបចំផែនការនិងការអនុវត្ត និងការគ្រប់គ្រងទីតាំង។
ក្រុមហ៊ុននេះទទួលបានពានរង្វាន់ការទទួលស្គាល់ពិសេសសម្រាប់ទំនួលខុសត្រូវសង្គម រួមជាមួយអ្នកទទួលបានពានរង្វាន់ធំជាងគេគឺ Creed Group និងសាខារបស់ខ្លួនដែលទទួលបានពានរង្វាន់ចំនួន ៣ ផ្សេងគ្នារួមមានពានរង្វាន់មួយសម្រាប់ការទទួលស្គាល់ពិសេសក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងពីរទៀតសម្រាប់ការកោតសរសើរ។
គម្រោងរបស់ Tying Creed Group ដែលទទួលបានពានរង្វាន់ចំនួន ៣ គឺ LIXIN Construction ក្រុមដែលនៅពីក្រោយ គម្រោងការប្រើប្រាស់ចម្រុះមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញក្នុងខណ្ឌ ៧ មករា។ កិច្ចសហការរវាង KT Pacific Group និង LIXIN Group បានធ្វើអោយពួកគេឈ្នះនូវគម្រោង CEO KT Pacific ដែលបានប្រមូលផ្តុំសម្រាប់ការអភិវឌ្ឍខុនដូល្អបំផុតនៅរាជធានីភ្នំពេញ និងការិយាល័យអភិវឌ្ឍល្អបំផុត។
ម្ចាស់ជ័យលាភីដែលទទួលបានពានរង្វាន់ជាច្រើនកាលពីឆ្នាំមុនគឺ Phnom Penh City Center បានឈ្នះពានរង្វាន់ចំនួន ២ សម្រាប់ការអភិវឌ្ឍន៏ផ្នែកឌីហ្សាញជាសកលល្អបំផុត និងការអភិវឌ្ឍន៍លក់រាយល្អបំផុតសម្រាប់គម្រោង Eden Garden ដែលមានទីតាំងនៅក្នុងបរិវេណនៃការប្រើប្រាស់ចម្រុះរបស់ពួកគេនៅក្នុងរាជធានី។
លើសពីនេះទៀតស្ថាបត្យករវ័យក្មេង និងជាសាស្ដ្រាចារ្យសាកលវិទ្យាល័យ និងជាភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធី គឺលោក ហ៊ុន ចាន់សាន ដែលជាស្ថាបនិកនាយករចនា និងស្ថាបត្យករដ៏សំខាន់នៃក្រុមហ៊ុន Re-Edge Architecture + Design ទទួលបានពានរង្វាន់ពិសេសសម្រាប់បុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំផងដែរ។ លោកត្រូវបានជ្រើសរើសដោយនិពន្ធនាយកនៃទស្សនាវដ្តី PropertyGuru Property Report សម្រាប់ការបំផុសគំនិតដល់ស្ថាបត្យករកម្ពុជា និងអ្នករចនាជំនាន់ថ្មីនិងការខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្កើនចំណេះដឹងវិជ្ជាជីវៈរបស់ពួកគេនៅលើឆាកសាកលលោក។
លោក Hari V. Krishnan នាយកប្រតិបត្តិរបស់ PropertyGuru Group បានមានប្រសាសន៍ “អបអរសាទរដល់អ្នកឈ្នះពានរង្វាន់ និងក្រុមហ៊ុនដែលទទួលបានការកោតសរសើរខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ជាថ្មីម្តងទៀតពួកគេបានបង្ហាញនូវការរីកចម្រើនក្នុងវិស័យនេះដែលអាចសម្រេចបានដោយការផលិតនូវផលិតផលដែលមានគុណភាព ផ្តោតទៅលើប្រភេទអតិថិជនជាច្រើនដែលនឹងមានការចាប់អារម្មណ៍ទៅលើភាពប្រណីតនៃលំនៅដ្ឋាន លំនៅដ្ឋានតម្លៃសមរម្យ ការប្រើប្រាស់ចម្រុះ ឬ លក្ខណៈពាណិជ្ជកម្ម។
លោក Terry Blackburn ស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ PropertyGuru Asia Property Awards បានមានប្រសាសន៍ថា “ការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះ ហើយយើងមានមោទនភាពដែលបានរៀបចំព្រឹត្តិការណ៍ដ៏ជោគជ័យមួយទៀតនៅឆ្នាំនេះ។ អ្នកអភិវឌ្ឍទាំងអស់ធ្វើបានយ៉ាងល្អដែលបានផ្តល់ឱ្យអតិថិជននូវអចលនទ្រព្យដែលមានគុណភាពខ្ពស់ជាងមុនដើម្បីអោយពួកគេធ្វើការជ្រើសរើសពីមហាតំបន់នៃរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះ
សីហនុ។ ”
អ្នកឈ្នះពានរង្វាន់សំខាន់ៗមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមជាកិត្តិយសក្នុងការប្រកួតថ្នាក់តំបន់ក្នុងកម្មវិធី PropertyGuru Asia Property Awards លើកទី៨ វគ្គផ្តាច់ព្រ័ត ដែលនឹងត្រូវរៀបចំឡើងដោយប្រទេសថៃជាលើកដំបូងមិនធ្លាប់មាន។ កម្មវិធីនេះគឺជាព្រឹត្តិការណ៍រួមគ្នានៃកិច្ចប្រជុំស្តីពីអចលនទ្រព្យរបស់ PropertyGuru Asia រយៈពេលពីរថ្ងៃនៅសណ្ឋាគារ Athenee ទីក្រុងបាងកកនៅថ្ងៃទី ៨-៩ ខែវិច្ឆិកាឆ្នាំ ២០១៨៕
មតិយោបល់