អាជ្ញាធរជាតិអប្សរាប្រកាសបិទចរាចរណ៍ឡើង-ចុះ វង់ទស្សនាជាន់ទី៣ (ប្រាង្គកណ្តាល) នៃប្រាសាទបាយ័ន្ត នៅដើមឆ្នាំ២០២០
សៀមរាបៈ បច្ចុប្បន្នដោយកត្តាអាយុកាលនិងកត្តាផ្សេងៗទៀតបានបង្កឱ្យជាន់ទី៣ (ប្រាង្គកណ្តាល) នៃប្រាសាទបាយ័ន្ត មានភាពសឹករេចរិលនិងកំពុងប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរមួយចំនួន។ ក្នុងស្ថានភាពនេះ អ្នកជំនាញការចំពោះកិច្ចផ្នែកអភិរក្សនៃគណៈកម្មាធិការអន្តរជាតិកិច្ចគាំពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ហៅកាត់ថា អាយស៊ីស៊ី-អង្គរ) បានផ្តល់អនុសាសន៍ឱ្យបិទការទស្សនានៅជាន់ទី៣នៃប្រាសាទបាយ័ន្តដើម្បីផ្តល់លទ្ធភាពដល់ក្រុមអ្នកជំនាញសិក្សាអំពីការខូចខាត និងបញ្ហាប្រឈមនានា ដើម្បីរៀបចំផែនទីហានីនិភ័យ ព្រមទាំងកំណត់ទីតាំងអាទិភាពក្នុងការពង្រឹងស្ថានភាព និងជួសជុលផ្នែកដែលប្រឈមនឹងគ្រោះថ្នាក់ទាំងអស់នោះ។ ក្នុងន័យនេះ ដើម្បីថែទាំនិងការពារប្រាសាទ ក៏ដូចជាការគិតគូរយ៉ាងយកចិត្តទុកដាក់ដល់សុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍ឡើង-ចុះ វង់ទស្សនាជាន់ទី៣នៃប្រាសាទបាយ័ន្តចាប់ពីថ្ងៃទី១…