ក្មេង​ទំនើង​ចំនួន១០​នាក់​ ត្រូវកម្លាំងនគរបាលល្បាតឃាត់ខ្លួន ករណីប្រមូលម្តុំគ្នា នៅ​តាម​ដងផ្លូវ​ ​

​បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ កាលពី​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៧​និង​២០​នាទី​ នៅ​ចំណុច​ក្រុម​ទី​២៤​ ភូមិ​ជ្រៃ​កោង​ សង្កាត់​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​ កម្លាំង​នគរបាល​ជំនាញ​ ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ បាន​ធ្វើ​ការ​ល្បាត​នៅ​ភូមិសាស្ត្រ​ក្នុង​ក្រុង​បាត់ដំបង​ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើ​ង​ដែល​បាន​ធ្វើការ​ប្រមូលផ្តុំ​គ្នា​ ចំនួន​១០​នាក់​ ជិះ​ម៉ូតូ​ចំ​នួ​ ន​០១​គ្រឿង​ ។​…

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២នាក់ នៅក្នុងខេត្តមណ្ឌលគិរី

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២នាក់ នៅក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១។ (សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន)

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់មាតុប្រទេសដោយសុវត្ថិភាព

  នៅម៉ោងប្រមាណ៩.៥០ យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលមកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ បន្ទាប់បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវជាមួយមេដឹកនាំអាស៊ាន និងជំនួបទ្វេភាគីមួយចំនួនទៀតជាមួយបណ្ដាមេដឹកអាស៊ាន។ កិច្ចប្រជុំពិសេសក្រៅផ្លូវជាមួយមេដឹកនាំអាស៊ាន គឺបានផ្ដល់នូវលទ្ធផលជាផ្លែផ្កា គួរជាទីកត់សម្គាល់សម្រាប់ប្រទេសជាសមាជិក ក្នុងការពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពនៃតំបន់ដែលជាមុខមាត់នៃអាស៊ានទាំងមូល។ នៅក្នុងកិច្ចប្រជុំនេះ…

សម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភថវិកាជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ​ និងជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង

  ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បានឧបត្ថម្ភនូវថវិកាដ៏ថ្លៃថ្លាចំនួន២០០,០០០,០០០រៀល ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់ជួយសម្រួលក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋជួបការលំបាក ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជាពិសេសខ្យល់កន្ត្រាក់ និងជួយសម្រួលការខ្វះខាតបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានណែនាំដល់ឯកឧត្តម ងួន រតនៈ…

ក្មេងប្រុសម្នាក់ចុះលេងទឹកស្រះរអិលចូលកន្លែងជ្រៅបណ្តាលឲ្យលង់ស្លាប់ភ្លាមៗ

កំពង់ធំៈ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៣៥នាទី ស្ថិតនៅចំណុចភូមិក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីមនុស្សលង់ទឹកស្លាប់០១នាក់។ ជនរងគ្រោះឈ្មោះ មុត សុះម៉ាច ភេទប្រុស អាយុ៨ឆ្នាំ។ មូលហេតុ: ចុះលេងទឹកស្រះរអិលចូលកន្លែងជ្រៅទើបបណ្តាលឲ្យលង់តែម្តង។ ក្រោយពេលកើតហេតុទើបរាយការណ៍ទៅសមត្ថកិច្ចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕  

ភា​ព​តាន​តឹង​បាន​ប៉ោង​ឡើង​ជា​ថ្មី ​រវាង ប៉ាឡេស្ទីន និង​កងកម្លាំង​​អ៊ីស្រាអែល ​មាន​​ការ​ប៉ះទង្គិច​ជា​ថ្មី ​នៅ​ហ្សេរុយសាឡិម

ការ​ប៉ះទង្គិច​យ៉ាង​ហិង្សា​ខ្លាំង​មិន​ធ្លាប់​មាន​នៅ​ទីក្រុង​ចាស់ ក្រុង​សក្តិសិទ្ធ​​ក៏​បាន​ផ្ទុះ​ឡើង។ ក្រោយ​បាតុកម្ម​អស់​ពេញ​មួយ​យប់​​ថ្ងៃព្រហស្បតិ៍ រវាង​ម្ខាង​ជា​​បាតុករប៉ាឡេស្ទីន ម្ខាង​ជា​បាតុករ​អ៊ីស្រាអែល​ជាតិនិយមជ្រុល ​ការ​ប៉ះទង្គិច​ហិង្សា​រវាង​ជន​ប៉ាឡេស្ទីន​​និង​ប៉ូលិស​អ៊ីស្រាអែល​បាន​កើត​ឡើង​ បណ្តាលឱ្យ​មាន​របួស​ជាង​១២០នាក់ នៅ​ទីលាន​វិហារ​អ៊ីស្លាម​ ដែល​ជា​ក្រុង​សក្តិសិទ្ធ​ទីបី​របស់​សាសនាអ៊ីស្លាម និង​ដែល​មានប្រជាជនរាប់​សិប​ពាន់​នាក់​កំពុង​សូត្រ​ធម៌។ បាតុករប៉ាឡេស្ទីនជា​ច្រើន​​ក្រុមទៀត​ បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត នៅ​តំបន់ហ្សេរុយសាឡិម​ខាង​កើត ដែល​សុទ្ធ​តែ​ត្រូវ​បញ្ចប់​ដោយ​ការ​ប៉ះទង្គិច​យ៉ាងហិង្សា និង​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រទី ២៣​មេសាទៀត។   មិនបាន​ធូរ​ស្បើយ​ នៅ​យប់​ថ្ងៃសុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ រ៉ុកកែត​ចំនួន​៣៦​គ្រាប់​បាន​បាញ់​ចេញ​ពី​តំបន់​ហ្កាហ្សា ដែន​ដី​ប៉ាឡេស្ទីន​មួយ​ដុំ​​ទៀត​ដែលនៅ​ដាច់ពី​ស៊ីហ្សកដានីនិង​ហ្សេរុយសាឡិម។…

អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ការធ្វើដំណើរចេញ ចូល ជាបណ្ដោះអាសន្នសង្កាត់ប៉ោយប៉ែតទាំងស្រុង និងមួយផ្នែក នៃសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ការធ្វើដំណើរចេញ ចូល ជាបណ្ដោះអាសន្នសង្កាត់ប៉ោយប៉ែតទាំងស្រុង និងមួយផ្នែក នៃសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ម្ចាស់ភោជនីយដ្ឋាន តាំង ប៊ុនហេង នៅក្រុងប៉ោយប៉ែត បានផ្តល់អគារជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ សំរាប់បង្កើតជាទីកន្លែង សំរាកព្យាបាលអ្នកជំងឺកូវីដ-១៩

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះចាត់ចែងរៀបចំទីតាំងភោជនីយដ្ឋាន តាំង ប៊ុនហេង ឲ្យទៅជាកន្លែងសម្រាកព្យាបាល អ្នកជំងឺកូវីដ១៩ ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមអរគុណនូវទឹកចិត្តដ៏ប្រពៃរបស់ម្ចាស់ភោជនីយដ្ឋាន តាំង ប៊ុនហេង…

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជាបន្ទាន់ សម្រាប់គ្រួសារប្រជាពលរដ្ឋនៅ «តំបន់ក្រហម»

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជាបន្ទាន់ថា សម្រាប់គ្រួសារប្រជាពលរដ្ឋនៅ «តំបន់ក្រហម» ដែលទីតាំងនោះមិនទាន់មានករណីវិជ្ជមានជំងឺកូវីដី១៩ សូមបន្តស្នាក់នៅក្នុងលំនៅឋាន ឬទីសំណាក់របស់ខ្លួន ដោយមិនចាំបាច់ចេញទៅយកសំណាកឡើយ។

​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​កោះហៅ​បុរស​ម្នាក់ដែល​បាន​ប្រើ​ប្រាស់​ស្លាក​លេខ​មិន​ត្រឹមត្រូវ​បំពាក់​លើរថយន្ត​ របស់​ខ្លួន​ម៉ាក​ Highlander​ ពណ៌​ស​ ដើ​ម្បី​ចូលខ្លួន​មក​បំភ្លឺ​ ចំពោះ​មុខ​សមត្ថកិច្ច​

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ឈ្មោះ​ ប៉ែន​ លឹ​ម​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ រស់នៅ​សង្កាត់​ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ដែល​បាន​ប្រេ​ី​ប្រាស់​ស្លាក​លេខ​មិន​ត្រឹមត្រូវ​បំពាក់​លេ​ី​រថយន្ត​ របស់​ខ្លួន​ម៉ាក​ Highlander​ ពណ៌​ស​ និង​បាន​ប្រើប្រាស់​សម្តី​មិន​សមរម្យ​នៅ​លេ​ី​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ នៅ​វេលា​ម៉ោង​ ៤​និង​០០​រសៀល​ ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២១​នេះ​…