ឯកឧត្តម គឹម សន្តិភាព៖ ការធ្វើដំណើរចេញចូលឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ត្រូវបានហាមឃាត់ដដែល

សូមជម្រាបជូនថា ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាត តាមសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល! ប៉ុន្តែការធ្វើដំណើរចេញចូលឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ត្រូវបានហាមឃាត់ដដែល លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ៤៩…

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស   ប្រកាស១ បានសម្រេចយ៉ាងដូច្នេះថា «បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១…

រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ស្វាគមន៍ការអំពាវនាវរបស់អាស៊ានឱ្យបញ្ចប់អំពើហិង្សា

  (រ៉ង់ហ្គូន)៖ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាបានបង្ហាញការស្វាគមន៍ចំពោះការអំពាវនាវរបស់ថ្នាក់ដឹកនាំអាស៊ានឱ្យបញ្ឈប់អំពើហិង្សា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីជាមួយអគ្គមេបញ្ជាការលោក មីន អោង ហ្លេង។ ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ មកទល់ពេលនេះបាតុកម្មតវ៉ាប្រឆាំងនឹងរបបយោធានៅតែបន្តកើតមានដដែល ហើយបើតាមអង្គការសង្គមស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ា មនុស្សច្រើនជាង ៧៤០នាក់ហើយបានស្លាប់. នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ថ្នាក់ដឹកនាំនៃប្រទេសទាំង១០ជាសមាជិកអាស៊ានបានឯកភាពថាអំពើហិង្សាត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយអាស៊ាននឹងបញ្ជូនបេសកជនពិសេសមួយរូបដើម្បីដើរតួជាអ្នកសម្របសម្រួលរវាងភាគីទាំងអស់ ព្រមទាំងបានស្នើឱ្យរដ្ឋាភិបាលយោធាដោះលែង…

ជនសង្ស័យ៣នាក់ ធ្វើសកម្មភាពឆក់កាបូប នៅ​មុខ​ភោជនីយដ្ឋាន​បឹង​ទន្សោង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅលើស្ពានគីហ្សូណា

​កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៥​និង​៤០​នាទី​ កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូ​ប​)​ នៅ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​ និង​៣០​នាទី​…

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានកំណត់ភូមិសាស្ត្រមួយចំនួន នៅក្នុងក្រុងប៉ោយប៉ែត ជា “តំបន់ក្រហម” ដែលមានការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ធ្ងន់ធ្ងរ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានកំណត់ភូមិសាស្ត្រមួយចំនួនក្នុងភូមិសាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជា “តំបន់ក្រហម” ដែលមានការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ធ្ងន់ធ្ងរ។

មនុស្សយ៉ាងហោច ២៧នាក់ស្លាប់ ក្នុងអគ្គិភ័យឆាបឆេះមន្ទីរពេទ្យព្យាបាល កូវីដ-១៩ នៅអ៉ីរ៉ាក់

  (បាកដាដ)៖ មនុស្សយ៉ាងហោច២៧នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅក្នុងអគ្គិភ័យដ៏សន្ធោសន្ធៅឆាបឆេះមន្ទីរពេទ្យមួយដែលទទួលព្យាបាល អ្នកជំងឺ COVID-19 នៅក្នុងទីក្រុងបាកដាដ។ អគ្គិភ័យខាងលើបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ នៅពេលធុងអុកស៊ីសែនមួយចំនួនស្រាប់តែផ្ទុះបង្កជាអគ្គិភ័យឆាបឆេះ មន្ទីរពេទ្យអាល់ ខទីប (al-Khatib) ដែលទទួលព្យាបាលអ្នកជំងឺ COVID-19។ អគ្គិភ័យនេះត្រូវបានពន្លត់មិនឱ្យឆេះរាលដាល ហើយអាជ្ញាធរបានជួយសង្រ្គោះអ្នកជំងឺ និងបុគ្គលិកសុខាភិបាល៩០នាក់។ តែភ្លាមៗមូលហេតុ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ខណៈអាជ្ញាធរកំពុងបើកការស៊ើបអង្កេត៕…

លោក ចូ បៃដិនទទួលស្គាល់ «អំពើប្រល័យពូជសាសន៍» នៅអាមេនី

  (វ៉ាសីនតោន)៖ លោក ចូ បៃដិន នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបំផុតដែលបានចេញ សេចក្ដីថ្លែងការណ៍ផ្លូវការមួយទទួលស្គាល់ថាការសម្លាប់រង្គាលជនជាតិអាមេនី កាលពីឆ្នាំ១៩១៥ គឺជា «អំពើប្រល័យពូជសាសន៍»។ ការសម្លាប់រង្គាលជនជាតិអាមេនីបានកើតឡើងនៅថ្ងៃចុងក្រោយមុនការដួលរលំនៃអាណាចក្រអូតូម៉ង់ ដែលជាប្រទេសតួកគីបច្ចុប្បន្ន។ តួកគីបានទទួលស្គាល់ពីអំពើ ឃោរឃៅនេះដែរ តែបានច្រានចោលរាល់ការប្រើពាក្យ «ប្រល័យពូជសាសន៍»។ ក្រសួងការបរទេសតួកគីបានកោះហៅអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងអង់ការ៉ា ឱ្យចូលជួបដើម្បីសម្ដែងការជំទាស់យ៉ាងខ្លាំងទៅនឹងការសម្រេចចិត្តរបស់លោក…

បង្រ្កាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន១ករណី និងឃាត់ខ្លួនស្រ្តីម្នាក់

បាត់ដំបងៈ កាលពីថ្ងៃទី២២ ខែមេសា​ ឆ្នាំ​២០២១ វេលាម៉ោង ០២និង០០នាទី នៅត្រង់ចំណុចក្រុមទី១៣ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការ បង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យម្នាក់…

ឥណ្ឌូណេស៊ី​៖ ក្រុម​អ្នក​សង្គ្រោះ​បាន​រក​ឃើញ​បំណែក​ខ្លះៗ​ របស់នាវា​មុជ​ទឹក​ ដែល​បានបាត់​​ខ្លួន

ក្រុម​យោធា​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ស្វែង​រក​នាវា​មុជទឹក KRI Nanggala ​ ​ដែល​គេ​ទាក់ទង​លែង​បាន​តាំង​ពី​ថ្ងៃពុធ​ទី ២១មេសា បាន​រក​ឃើញ​បំណែក​របស់​នាវានេះ​​ជាច្រើន​ដុំ ក្នុង​នោះ​ ខ្លះ​ជា​បំណែក​នៃ​គ្រឿង​ក្នុងនាវាផង មាន​ជាអាទិ៍ បំណែក​ប្រព័ន្ធ​បាញ់​ ដប​ខ្លាញ់រំអិល​​សម្រាប់ប្រព័ន្ធ​កែវឆ្លុះ ឬ​កំរាល​សម្រាប់​នាវិក​អង្គុយ​សូត្រធម៌ … មានន័យ​ថា​នាវាមុជទឹក​រងការ​ខូច​ខាត​ធ្ងន់ធ្ងរ​។ បំណែក​ខ្លះ​មិន​អាច​ខ្ទាត​ចេញ​មក​ក្រៅ ដោយ​គ្មានសម្ពាធពី​ខាងក្រៅ ឬ​ដោយ​គ្មានការ​ខូចខាត​ប្រព័ន្ធ​បាញ់​ទេ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់អ្នក​នាំពាក្យ​នៃ​​ទី​បញ្ជាការដ្ឋានកងទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី នៅ​ក្នុង​សន្និសីទ​កាសែត។…

អាស៊ាន​ទាមទារ​​ឲ្យ​កងទ័ពភូមា ដោះលែង​អ្នក​ជាប់ឃុំ និង​​បញ្ឈប់​ការ​​បង្រ្កាប​​សម្លាប់​បាតុករភូមា​

ក្រោយចប់ការប្រជុំនៅទីក្រុងចាការតា លោក​ចូកូ​ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានថ្លែងប្រាប់អ្នកកាសែតថា លោករួមជាប្រទេសសមាជិកអាស៊ានឯទៀត បានប្រាប់ទៅ​លោក​មីន អ៊ុងឡាំង អគ្គបញ្ជាការកងទ័ពជាតិភូមា ថាត្រូវតែ​បញ្ឈប់​ការប្រើអំពើហិង្សា បាញ់សម្លាប់​ប្រជាពលរដ្ឋភូមា។ លោក​បន្ថែមថា អាស៊ាន ក៏បានទាមទារផងដែរ ឲ្យ​កងទ័ពភូមា ត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយបើកផ្លូវឲ្យ​មាន​ការដឹកជំនួយមនុស្សធម៌ ព្រមទាំងបើកផ្លូវ ឲ្យ​អ្នក​​សម្របសម្រួល​តំណាងអាស៊ាន ចូលទៅរៀបចំការចរចា…