កម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានចេញប្រតិបត្តិការបិទខ្ទប់នៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត

កម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានចេញប្រតិបត្តិការបិទខ្ទប់នៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ។ សូមបញ្ជាក់ជូនថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់( Lockdown) តំបន់មួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលចាប់អនុវត្ត ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១យប់ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព…

ឯកឧត្តម ជុំ កុសល ៖ តើអ្នកយល់ពាក្យ « ព័ត៌មាន » ដែលភាសាបរទេសហៅថា « News » ច្បាស់ហើយឬនៅ ?

នៅពេលអ្នកប្រកាសខ្លួនជាអ្នកសារព័ត៌មាន អ្នកត្រូវប្រាប់ពីប្រវត្តិរបស់អ្នកឲ្យគេដឹងផងថា ៖ អ្នកបម្រើការនៅអង្គភាពព័ត៌មានណា? មានអាជ្ញាប័ណ្ណពីក្រសួងត្រឹមត្រូវទេ ? ហើយអ្នកធ្លាប់បានសិក្សាជំនាញសារព័ត៌មានទេ ? ធ្លាប់មានបទពិសោធន៍លើវិស័យព័ត៌មានបានប៉ុន្មានឆ្នាំហើយ ? ។ តើអ្នកយល់ពាក្យ « ព័ត៌មាន » ដែលភាសាបរទេសហៅថា « News » ច្បាស់ហើយឬនៅ…

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តកំពង់ចាម ចំនួន៤០ នាក់ បានស្ម័គ្រចិត្តចូលរួមជួយព្យាបាលអ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងយ៉ាងគំហុកនៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខេត្តកំពង់ចាម ចំនួន៤០ នាក់ ដើម្បីទៅជួយព្យាបាល និងមើលថែទាំអ្នកជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យរាជធានីភ្នំពេញ នឹងដើម្បីរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ…

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ រយៈពេល១៤ថ្ងៃ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ រយៈពេល១៤ថ្ងៃ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅទូទាំងរាធានីភ្នំពេញ រយៈពេល១៤ថ្ងៃ។  

ឯកឧត្តម គឹម សន្តិភាព៖ សេចក្តីជូនដំណឹងនេះ គឺជាការកំណត់ជាកាតព្វកិច្ចក្នុងការយកសំណាកសម្រាប់បងប្អូនដែលកំពុងរស់នៅក្នុងតំបន់ក្រហម!

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាពសូមជម្រាបជូនថា សេចក្តីជូនដំណឹងនេះ គឺជាការកំណត់ជាកាតព្វកិច្ចក្នុងការយកសំណាកសម្រាប់បងប្អូនដែលកំពុងរស់នៅក្នុងតំបន់ក្រហម! ហេតុនេះសូមចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់សំណាកតាមគោលដៅដែលបានរៀបចំ! បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ។ ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ…

សូមជួយស៊ែរម្នាក់មួយផង! ដើម្បីលើកទឹកចិត្តដល់កម្លាំងដែលឈរនៅតាមគោលដៅទាំងកំពុងភ្លៀងបំពេញភារកិច្ចក្នុងភូមិសាស្រ្តក្រុងតាខ្មៅ

កណ្តាលៈ នៅល្ងាចថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២១ តាមបណ្តាគោលដៅបិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ មានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ កងកម្លាំងដែលឈរជើងនៅតាមបណ្តាគោលដៅទាំងនោះកំពុងតែឈរពាក់អាវភ្លៀងបំពេញភារកិច្ចត្រួតពិនិត្យឯកសារ ការចេញ-ចូល របស់បងប្អូនប្រជាពលរដ្ឋដោយមិនរុញរា និងយកចិត្តទុកដាក់បំផុត៕  

អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន បន្តប្រគេនដល់វត្តចំនួន៤៦វត្តទៀតក្នុងគោលដៅចំនួន១៤២វត្តក្នុងរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទៅ២៣ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ហ៊ុន ម៉ាណា បានចាត់តំណាង ចុះបន្តសកម្មភាពនាំយកអំណោយទេយ្យទានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រគេនដល់ព្រះសង្ឃក្នុងទីអារាមចំនួន៤៦វត្តបន្តទៀតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ រាជធានីភ្នំពេញដែលជាថ្ងៃទី២ បន្ទាប់ថ្ងៃទី១ម្សិលមិញបានប្រគេនចំនួន៤១វត្ត។ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គតាមវត្តអារាមនីមួយៗ បានសំដែងនូវការអរព្រះគុណចំពោះសម្ដេចតេជោ…

ល្មើសហើយនៅខ្លាំងទៀត! ផឹកចំស្រាកាច ស្រវឹងរកវាយមេភូមិ មានអីខ្នោះ

កណ្តាលៈ​​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបកស្រាយជូនសាធារណជន មេត្តាជ្រាបនៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានករណីយុវជន០១នាក់ ឈ្មោះ ស៊ូ ម៉េងសែ ដែលបានល្មើសនឹងបម្រាមនូវសេចក្តីសម្រេច សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកណ្តាល ដោយបានចេញទៅផឹកស្រាស្រវឹង និងបានរកវាយមេភូមិ កើតហេតុនៅចំណុចភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។…

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់កន្លែងបូជាសព និងកន្លែងបញ្ចុះសព សម្រាប់អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩

​ មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក…

លោកពូម្នាក់ និងអ៊ុំស្រី៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំងៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទីក្រោមការបញ្ជាដោយផ្ទាល់របស់ លោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងតាមទូរស័ព្ទ មកលោកអធិការនគរបាលស្រុកកំពង់ត្រឡាចថាមានករណីលេងល្បែងស៊ីសងនៅចំណុចផ្ទះ កែវ សុីដារ៉ូ (ម្ចាស់ផ្ទះ) ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពអ់ឆ្នាំង ក្រោយពីបានទទួលបទបញ្ជាភ្លាមលោកអធិការស្រុកកំពង់ត្រឡាចបានចាត់បញ្ជាកម្លាំងនគរបាលយុត្តិធម៌ និងកម្លាំងអន្តរាគមន៍ចុះបង្ក្រាបភ្លាមៗ នៅចំណុចផ្ទះខាងលើ…