បុរសម្នាក់ដែលបង្ហោះវីដេអូ ថាខ្លួនបានមកដល់ផ្ទះនៅខេត្តកំពតហើយនោះ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន កសាងសំណុំរឿនបញ្ជូនទៅតុលាការ
កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយថា «មកដល់ផ្ទះហើយៗ អ្នកណាថាមកពីភ្នំពេញមិនកើត ឥឡូវមកដល់កំពតហើយ!! និងរូបភាពអាំងសាច់ជួបជុំគ្រួសារ» សកម្មភាពនេះគឺជាការញុះញង់ និងប្រមាថដល់កងកម្លាំងនគរបាល ដែលបានអនុវត្តច្បាប់ត្រួតពិនិត្យលើបម្រាមគោចរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយ ទៅខេត្តមួយជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។…