សិក្សា និងអប់រំ

មហោស្រពអាស៊ានបូកបី ផ្តល់ទាំងចំណេះដឹង និងការសប្បាយរីករាយ

មហោស្រពអាស៊ានបូកបី ( ASEAN +3 Festival) ដែលបានប្រារព្ធកាលពីថ្ងៃសៅរ៍ទី១១ ខែមីនា ឆ្នាំ២០១៦ក្នុងវិទ្យាស្ថានភាសាបរទេសនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចូលរួមយ៉ាងច្រើនកុះករ។ការប្ររព្ធពិធីនេះឡើងដើម្បីបង្ហាញអំពីវប្បធម៌ និងភាសា នៃប្រទេសនានា ក្នុងអាស៊ាន រួមទាំងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។

នៅក្នុងបរិវេណសាលា មានស្តង់ជាច្រើនបានដាក់តាំងបង្ហាញ ដូចជាស្តង់តាំងបង្ហាញពីវប្បធម៌ និងភាសា ស្តង់លក់សៀវភៅ ស្តង់ម្ហូបអាហារ រួមទាំងការបញ្ចាំងខ្សែវីដេអូស្តីពីអាស៊ាន និងការសម្តែងសិល្បះនិងវប្បធម៌នៅក្នុងសាលកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន និងកម្ពុជា កូរ៉េផងដែរ។

នៅក្នុងកម្មវិធីនេះ អ្នកចូលរួមជាច្រើនមានចិត្តសប្បាយរីករាយខ្លាំងណាស់ ដោយអ្នកខ្លះបានរៀននិយាយភាសា នៅស្តង់វប្បធម៌ និងភាសា រីឯអ្នកខ្លះទៀតទៅភ្លក់អាហារអាស៊ាន​ជាមួយមិត្តភ័ក្រ ចំណែកឯអ្នកខ្លះទៀតចូលទស្សនាការសម្តែងសិល្ប: របាំ រួមទាំងការសម្តែងពីក្រុមក្មេងខ្មែរផងដែរ។ អ្នកចូលរួមទាំងអស់សង្ឃឹមថា សាលានឹងប្ររព្ធពិធីនេះ នៅឆ្នាំក្រោយទៀត។

ខាងក្រោមនេះជាកម្រងរូបភាពនិងវីដេអូនៅក្នុងកម្មវិធីទាំងមូល

//www.youtube.com/watch?v=wZLsuBkez8k

មតិយោបល់