សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតទៅសិក្សានៅប្រទេសហ្វីលីពីន សម្រាប់ឆ្នាំ២០១៧
ប្រទេស ហ្វីលីពីន បានផ្ដល់អាហារូបករណ៍ ០៥កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលមានរយៈពេលពីរឆ្នាំ និង០៥កន្លែងសម្រាប់ថ្នាក់បណ្ឌិត ដែលមានរយៈពេលបីឆ្នាំ លើមុខជំនាញវិទ្យាសាស្ត្រ និងវិស្វកម្ម(Science and Engineering)។
– ផុតកំណត់ទទួលពាក្យ ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ។
– ទីតាំងផ្ដល់ពាក្យអាហារូបករណ៍ ៖ ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ ៨០ មហាវិថីព្រះនរោត្តម(ស្ថិតនៅក្នុងទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា) ។
– ទីតាំងទទួលពាក្យអាហារូបករណ៍ ៖ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
– ព័ត៌មានបន្ថែម ៖ សូមទាក់ទងតាមទូរស័ព្ទលេខ ០២៣ ៧២៤ ៨៧៤ រាល់ម៉ោងបំពេញការងារ។
មតិយោបល់