វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានបើកសាខាសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដោយកម្មវិធីសិក្សា សាស្ត្រាចារ្យ និងសញ្ញាបត្រ ដូចគ្នា និងមានតម្លៃស្មើវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ភ្នំពេញ។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) សាខាសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ មានផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) សម្រាប់ការបណ្ដុះបណ្ដាលពីរកម្រិតគឺ កម្រិតវិស្វកររយៈពេល ៥ឆ្នាំនិងកម្រិតបរិញ្ញាបត្ររងវិស្វកម្មរយៈពេល២ឆ្នាំ ដោយមានមានជំនាញឯកទេសដូចជា ៖
– វិស្វកម្មគីមី និងអាហារ
– វិស្វកម្មសំណង់ស៊ីវិល និងស្ថាបត្យកម្ម
– វិស្វកម្មអគ្គិសនី ថាមពល និងទូរគមនាគមន៍
– វិស្វកម្មឧស្សាហកម្ម និងមេកានិក
បញ្ជាក់ ៖ កម្រិតវិស្វករត្រូវធ្វើការប្រឡងជ្រើសរើសដោយទទួលពាក្យចាប់ពីថ្ងៃប្រកាសលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧។ កម្រិតបរិញ្ញាបត្ររងវិស្វកម្ម(មិនប្រឡង)ទទួលពាក្យជ្រើសរើសចាប់ពីថ្ងៃប្រកាសលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។
សិក្សា និងអប់រំ
មតិយោបល់