សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០១៨
សូមជូនដំណឹងដល់មន្ត្រីរាជការទាំងពីរភេទ ក្នុងស្ថាប័នរដ្ឋថា កម្មវិធីអាហារូបករណ៍ JDS ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា នឹងទទួលបណ្ដុះបណ្ដាលនិស្សិតអាហារូបករណ៍ នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៨ ដូចខាងក្រោម៖ ១.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) រយៈពេល២ឆ្នាំ ចំនួន២៤នាក់ ២.ថ្នាក់បណ្ឌិត (Ph.D Degree) រយៈពេល០៣ឆ្នាំ ចំនួន២នាក់ *មុខជំនាញទៅសិក្សា(សម្រាប់ទាំងពីរកម្រិត)៖
១.Economic Infrastructure Development
២.Private Sector Development
៣.Agriculture and Rural Development
៤.Improvement of Education Quality
៥.Health System Strengthening
៦.Improvement of Administrative Functions
៧.Legal and Judical Development
៨.Building of International Relations
– ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៦:៣០នាទី
– ទីតាំងទទួលពាក្យ៖ ការិយាល័យ JICE-JDS នៅជាន់ទី៣ អគារ AURA លេខ៨៧ វិថីព្រះត្រសក់ផ្អែម(៦៣) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-ពាក្យសុំអាហារូបករណ៍ និងសម្រាប់ព័ត៌មានបន្ថែម ៖ http://jds-scholarship.org/country/cambodia/
សិក្សា និងអប់រំ
មតិយោបល់