សៀវភៅមគ្គុទេសក៍សម្រាប់ការជ្រើសរើស គ្រឹះស្ថានសិក្សា និងមុខជំនាញ បន្តការសិក្សានៅកម្រិតឧត្តមសិក្សា
សម្រាប់សិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់ទី១២ ឆ្នាំសិក្សា២០១៧-២០១៨ នេះ អាចស្វែងយល់អំពីសាកលវិទ្យាល័យក្នុងស្រុកដើម្បីបន្តការសិក្សាទៅតាមជំនាញដែលពេញចិត្ត ។
សូមទាញយកសៀវភៅមគ្គុទេសក៍ឧត្ដមសិក្សាឆ្នាំ២០១៧ ជាទម្រង់ pdf តាមរយៈតំណ ៖https://goo.gl/LCZTV3។
សៀវភៅនេះត្រូវបានរៀបចំឡើងដើម្បីផ្ដល់ព័ត៌មានអំពីគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន រួមទាំងណែនាំមុខជំនាញសិក្សាដល់សិស្សដែលបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសមុខជំនាញ និងគ្រឹះស្ថានឧត្ដមសិក្សាសម្រាប់បន្តការសិក្សាឱ្យស្របទៅនឹងសមត្ថភាព និងឧបនិស្ស័យរបស់ខ្លួន។
សៀវភៅមគ្គុទេសក៍នេះ ជាឧបករណ៍ព័ត៌មានមួយដែលពិពណ៌នាអំពី ៖
១.ស្ថានភាពទូទៅ នៃគ្រឹះស្ថានឧត្ដមសិក្សា និងមុខជំនាញបណ្ដុះបណ្ដាល
២.លក្ខខណ្ឌសម្រាប់សិក្សាតាមមុខជំនាញ
៣.ប្រភេទការងារក្រោយពីបញ្ចប់ការសិក្សា
មតិយោបល់