ការឡើងទម្ងន់ខ្លាំងជ្រុលមិនមែនជារឿងល្អសម្រាប់សុខភាពនោះទេ ហើយប្រសិនបើអ្នកនៅតែបណ្តោលមិនសូវបានហាត់ប្រាណទៀតនោះ ក្បាលពោះនឹងសម្បូរខ្លាញ់ច្រើនទៅៗ ធ្វើឲ្យអាក្រក់មើលណាស់។
ប៉ុន្តែ អ្នកអាចសម្រកជាតិខ្លាញ់ទាំងអស់នោះមកវិញបាន ដោយមិនចាំបាច់ចំណាយពេលច្រើន ឬប្រើឧបករណ៍អ្វីទាំងអស់។ គ្រាន់តែអ្នកធ្វើការហាត់ប្រាណបែបសាមញ្ញៗ ដូចខាងក្រោមនេះត្រឹមតែ ១នាទីក្នុងមួយថ្ងៃ អ្នកនឹងមានក្បាលពោះរាបស្មើដូចបំណង។
– ផ្តេកខ្លួនលើផ្ទៃរាបស្មើ
– ប្រើកម្លាំងជើងពីងខ្លួនមួយកំណាត់ក្រោមឡើងលើ
– កុំលើកគូថឡើងខ្ពស់ពេក ពោលគឺត្រូវរក្សាដងខ្លួនឲ្យស្មើដូចជាបន្ទាត់ (ដូចរូបខាងលើ)
– ព្យាយាមដកដង្ហើមតាមសម្រួល ដើម្បីរក្សាលំនឹងឲ្យបាន១នាទី
សូមលោកអ្នកព្យាយាម ធ្វើរបៀបនេះឲ្យបានជារៀងរាល់ថ្ងៃ មិនយូរទេក្បាលពោះដែលសុទ្ធតែខ្លាញ់ នឹងប្រែក្លាយទៅជាស្រស់ស្អាតវិញជាក់ជាមិនខាន៕
មតិយោបល់