ព័ត៌មានកីឡា

គ្រូប៊ិញយឿង៖ ​បឹងកេតលេងល្អឥតខ្ចោះ ខណៈក្រុមខ្លួនដាក់យុវជនច្រើនលើទីលាន

ក្រោយបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវបឹងកេតអង្គរ ដោយលទ្ធផល ២ – ០ កាលពីល្ងាចមិញ លោក Nguyễn Thanh Sơn គ្រូបង្គោលក្រុម Becamex Bình Dương បានបង្ហាញការពេញចិត្ត និងសរសើរថាបឹងកេតមានទម្រង់លេងល្អឥតខ្ចោះ ខុសពីក្រុមខ្លួនដែលដាក់សុទ្ធតែយុវជនឲ្យលេងក្នុងជំនួបដ៏សំខាន់នេះ។

លោក Thanh Sơn បាននិយាយថា ទម្រង់លេងរបស់បឹងកេតឆ្នាំនេះប្រសើរជាងឆ្នាំមុន ពិសេសកីឡាករបរទេស។ ចំណែកក្រុមម្ចាស់ផ្ទះ គ្មានអ្វីសោកស្តាយឡើយ ព្រោះខ្លួនបានផ្តល់ឱកាសឲ្យយុវជនបានលេង ដែលជាផ្នែកមួយនៃការអភិវឌ្ឍថ្នាលស្រករក្រោយ។

គ្រូនាំ Bình Dương ឈ្នះពានលីគកំពូលវៀតណាមរដូវកាលមុនរូបនេះបន្ថែមថា Bình Dương នឹងពង្រឹងខ្លួនបន្ថែមទៀតដើម្បីប្រជែងកៅអីទៅវគ្គ ១ / ២ ខណៈលោកមើលឃើញថាបឹងកេត ជាក្រុមមានសង្ឃឹមខ្ពស់ជាងគេ។

ក្នុងតារាងចំណាត់ថ្នាក់បណ្តោះអាសន្ន ក្រុមតំណាងកម្ពុជាកំពុងឈរលេខ១ តាមពីក្រោមដោយ Korea University Selection។ លេខ៣ Becamex Bình Dương និង Than Quảng Ninh នៅបាតតារាង។ ­­

https://www.youtube.com/watch?v=DvNfC4X0SS0

មតិយោបល់