ព័ត៌មានសុខភាព

អាហារ៥ប្រភេទ បើញ៉ាំហួសកម្រិតអ្នកនឹងកើតជំងឺរលាកសន្លាក់រ៉ាំរ៉ៃ

រលាកសន្លាក់ ត្រូវបានគេចាត់ទុកជាជំងឺទូទៅមួយប្រភេទដែលតែងតែកើតមានឡើងចំពោះមនុស្សដែលមានវ័យចំណាស់ ក៏ប៉ុន្តែបច្ចុប្បន្ននេះសូម្បីតែមនុស្សវ័យក្មេងមួយចំនួនក៏កើតមានជំងឺនេះដែរ។ ការរលាកសន្លាក់ អាចធ្វើឲ្យមានអាការហើម ឈឺចាប់ និងរឹងតាមសន្លាក់ដែលពិបាកក្នុងការផ្លាស់ប្តូរចលនា ឬដើរ។

ក្នុងការព្យាបាលជំងឺរលាកសន្លាក់ អាចត្រូវប្រើវិធីហាត់ប្រាណ លេបថ្នាំ ឬធ្វើការវះកាត់ជាដើម។ តែទោះជាយ៉ាងណាក៏ដោយ ការបង្ការត្រូវបានគេចាត់ទុកជាវិធីដ៏ល្អបំផុត។ តើគួរតែបង្ការយ៉ាងដូចម៉េចទៅ? បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ជំងឺរលាកសន្លាក់អាចបង្ការបានតាមរយ:ការកាត់បន្ថយអាហារមួយចំនួន។

១.ស្ករ
ស្ករ គឺជាគ្រឿងទេសមួយភេទដែលមានភាពពេញនិយមបំផុតសម្រាប់ប្រើនៅក្នុងអាហារផ្សេងៗ ក៏ប៉ុន្តែការប្រើប្រាស់ច្រើនពេកអាចនាំឲ្យកើតមានបញ្ហាររលាកសន្លាក់។ មិនថាអាហារផ្អែមសិប្បនិម្មិត ស្ករគ្រាប់ ឬផលិតផលធ្វើពីប័រនោះទេ សុទ្ធតែអាចបណ្តោលឲ្យឈឺសន្លាក់នៅត្រង់តំបន់ជង្គង់។

២.អាហារចៀន ឬបំពង
អាហារចៀន ឬបំពង សម្បូរទៅដោយជាតិខ្លាញ់ដែលមិនល្អសម្រាប់សុខភាពនោះឡើយ ជាពិសេស ខ្លាញ់អូមហ្គា-៦ នៅក្នុងអាហារប្រភេទនេះអាចបង្កឲ្យមានជំងឺរលាកន្លាក់រ៉ាំរ៉ៃ។

៣.សាច់កែច្នៃ
ប្រភេទនៃសាច់កែច្នៃ មានផ្ទុកបរិមាណនៃជាតិខ្លាញ់ និងកាឡូរី ដែលធ្វើឲ្យអ្នកទទួលទានងាយនឹងជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ។

៤.កាហ្វេ
ការទទួលទានកាហ្វេច្រើនហួសប្រមាណ លើស៣ពែងក្នុងមួយថ្ងៃ អាចជាបញ្ហាមិនល្អសម្រាប់ជង្គង់ឡើយ។ ដូច្នេះ អ្នកគួរតែជំនួសកាហ្វេ ដោយតែបៃតង ឬតែខ្មៅវិញប្រសើរជាង។

៥.អាល់កុល
ជាតិអាល់កុល អាចបង្កឲ្យមានជំងឺជាច្រើនរួមទាំងរលាកសន្លាក់ផងដែរ។ ការទទួលទានគ្រឿងស្រវឹងញឹកញាប់ពេក និងរយ:ពេលយូរអាចគ្រោះថ្នាក់ដល់សុខភាព ហើយអាចបណ្តោលឲ្យរលាកធ្ងន់ធ្ងរ៕

ប្រភព៖ boldsky

មតិយោបល់