ព័ត៌មានសុខភាព

៣យប់ប៉ុណ្ណោះ ស្នាមអុជខ្មៅស្រាលៗ​នៅលើផ្ទៃមុខ​នឹង​រលាយអស់

មានវិធីសាស្ត្រច្រើនណាស់ក្នុងការកម្ចាត់ស្នាមអុជខ្មៅនៅលើផ្ទៃមុខ ប៉ុន្តែការប្រើប្រាស់ផលិតផលគីមីភាគច្រើនអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ហេតុនេះហើយ ប្រសិនបើអ្នកមិនចង់ចំណាយប្រាក់ទៅលើផលិតផលទាំងអស់នោះទេ អ្នកអាចសាកល្បងវិធីបែបធម្មជាតិដោយខ្លួនឯងបាន។

ធាតុផ្សំ៖
– ដំឡូងបារាំង ១មើម
– ការ៉ុតមួយកំណាត់

ការរៀបចំ៖
– ចិតសំបកដំឡូង និងការ៉ុត ចេញឲ្យស្អាត រួចហាន់ជាចំណិតតូចៗ។
– បន្ទាប់មកប្រើម៉ាស៊ីនក្រឡុកទឹកផ្លែឈើ ក្រឡុកឲ្យក្លាយជាល្បាយ។

របៀបប្រើ៖
– លាបល្បាយនោះឲ្យពេញផ្ទៃមុខរបស់អ្នក ជាពិសេសកន្លែងមានស្នាមអុជខ្មៅ។
– ទុកឲ្យល្បាយនេះធ្វើសកម្មភាពរយៈពេល ២០នាទី ទើបលាងសម្អាតជាមួយនឹងធម្មតា។

សូមអនុវត្តរៀងរាល់យប់មុនពេលគេង ក្នុងពេល៣ថ្ងៃ ស្នាមអុជខ្មៅស្រាលៗនឹងរលាយបាត់។ ប៉ុន្តែ សម្រាប់អ្នកដែលមានស្នាមអុជខ្មៅខ្លាំង ត្រូវបន្តប្រើរហូតទាល់តែបញ្ហាបាត់អស់ទាំងស្រុង៕

មតិយោបល់