បរទេសៈ ស្បែកខ្មៅ និងស្រអាប់ ត្រូវបានបង្កឡើងដោយសារតែកម្តៅថ្ងៃ, បរិស្ថានកខ្វក់, ស្បែកស្ងួត, ភាពតានតឹង, ទម្លាប់រស់នៅមិនល្អ, ប្រើប្រាស់ផលិតផលដែលមានជាតិគីមីជាដើម។
ប៉ុន្តែអ្នកមិនចាំបាច់ព្រួយបារម្ភចំពោះការចំណាយលុយទិញផលិតផលថ្លៃៗ ហើយក៏មិនចំបាច់ព្រួបាម្ភចំពោះបញ្ហានេះទៀតដែរ។ អ្នកអាចប្រើប្រាស់ផលិតផលធម្មជាតិ ដែលផ្សំឡើងពីឱសថបួនមុខ នឹងជួយឲ្យស្បែករបស់អ្នកប្រែពីខ្មៅស្រអាប់ មកសស្អាតដូចបំណង។
របស់ដែលត្រូវការ៖
– ម្សៅរមៀត
– ទឹកត្រសក់ (ត្រសក់ស្រស់កិនឲ្យក្លាយជាល្បាយ)
– ទឹកក្រូចឆ្មា
– ម្សៅ Baking Soda
របៀបលាយ៖
អ្នកគ្រាន់តែដាក់គ្រឿងផ្សំខាងលើនេះបញ្ចូលគ្នា(ប្រើបរិមាណស្មើគ្នា) រួចកូររហូតក្លាយទៅជាល្បាយតែមួយ។
របៀបប្រើ៖
– លាបនៅលើមុខ, ដៃ ឬជើង
– ទុកយ៉ាងហោចណាស់ ៣០នាទី
– បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ
– សូមព្យាយាមប្រើរូបមន្តនេះជារៀងរាល់ថ្ងៃ ដើម្បីឆាប់ទទួលបានផល
ចំណាំ៖
– ជៀសវាងត្រូវនឹងពន្លឺព្រោះអាទិត្យ ១ ទៅ ២ម៉ោង បន្ទាប់ពីអនុវត្ត។
– កុំប្រើទឹកក្រូចឆ្មាប្រសិនបើស្បែករបស់អ្នកមានរបួស៕
មតិយោបល់