ព័ត៌មានសុខភាព

រកឃើញហើយ! ក្លៀកធំក្លិនស្អុយនឹងបាត់ជារៀងរហូត

បរទេសៈ ក្លៀកធំក្លិនអាក្រក់អាចធ្វើឲ្យអ្នកបាត់បង់នូវភាពទាក់ទាញ និងទទួលរងនូវភាពអាម៉ាស់ នៅពេលដែលស្ថិតក្នុងចំណោមមនុស្សជាច្រើន។ ក៏ប៉ុន្តែបញ្ហានេះ អាចកម្ចាត់បានដោយប្រើប្រាស់ឱថសធម្មជាតិដូចជា ក្រូចឆ្មា សាច់ជូរ ទឹកខ្មេះប៉ោមជាដើម។

១. បញ្ឈប់ការកោររោមក្លៀក
ជាទូទៅការកោររោមក្លៀក អាចបង្កឲ្យមានបញ្ហារលាតស្បែក បាក់តេរីមានឱកាសឆ្លងតារយៈឡាម ឬឧបករណ៍សម្រាប់ដករោម កាន់តែច្រើនឡើង។ នេះជាមូលហេតុមួយដែលធ្វើឲ្យអ្នកមានក្លិនក្លៀកអាក្រក់។

២. ទឹកខ្មេះប៉ោម
អ្នកគ្រាន់តែលាយទឹកក្រូចឆ្មា ជាមួយនឹងទឹកខ្មេះប៉ោម ចូលទៅក្នុងដបសម្រាប់បាញ់ (spray bottle)។ នៅពេលព្រឹកព្រលឹមមុនពេលស្លៀកសំលៀកបំពាក់ អ្នកត្រូវបាញ់នៅក្រោមក្លៀកម្តង ហើយនៅពេលថ្ងៃត្រង់អ្នកត្រូវបាញ់ម្តងទៀត។ ធ្វើបែបនេះស្បែករបស់អ្នកនឹងជៀសផុតពីបាក់តេរី ដែលបណ្តោលឲ្យមានក្លិនមិនល្អគ្រប់ពេល។

៣. ក្រូចឆ្មា
ក្រូចឆ្មា គឺជាផ្លែឈើដែលល្អបំផុតសម្រាប់កម្ចាត់ក្លិនក្លៀក ព្រោះវាមានសមត្ថភាពរក្សាកម្រិត pH នៃស្បែក។ យកក្រូចឆ្មាមួយចំណិតលុញនៅក្រោមក្លៀករយៈពេល ១៥នាទី ទើបលាងទឹកចេញ ប៉ុន្តែអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ។


៤. សាច់ជូរ

ការប្រើប្រាស់សាច់ជូរពិតជាងាយខ្លាំងណាស់ ដោយអ្នកគ្រាន់តែយកសាច់ជូរមួយដុំផ្សីមទឹក រួចត្រដុសនៅក្រោមក្លៀក បញ្ហាធំក្លិនអាក្រក់នឹងបាត់ភ្លាម៕

មតិយោបល់