ព័ត៌មានសុខភាព

ចង់បានពោះវៀនល្អ បត់ជើងស្រួស អនុវត្ត៥វិធីនេះ

ជាទូទៅមនុស្សដែលមានសុខភាពល្អ តែងតែបត់ជើងធំមួយដង ក្នុងមួយថ្ងៃនៅពេលព្រឹក ដើម្បីបញ្ចេញកាកសំណល់កាលពីម្សិលមិញ។
ផ្ទុយទៅវិញ បើលោកអ្នកមិនបានបត់ជើងធំនៅពេលព្រឹក នោះអ្នកអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើនដូចជា កើនឡើងជាតិពុលក្នុងរាងកាយ ហើមពោះ និងខូចប្រព័ន្ធរំលាយអាហារជាដើម។ ប្រសិនអ្នកកំពុងតែជួបការលំបាកបត់ជើងធំ លោកអ្នកអាចអនុវត្តតាមវិធីដូចខាងក្រោម៖

១. ប្រើបង្គន់អង្គុយដូចកៅអី

ការប្រើបង្គន់អង្គុយដូចកៅអី ជំនួសបង្គន់អង្គុយចោងហោង អាចធ្វើឲ្យពោះវៀនត្រង់ ហើយងាយស្រួលក្នុងការបត់ជើង។

២. ធ្វើលំហាត់ប្រាណនៅពេលព្រឹក
ការធ្វើលំហាត់ប្រាណនៅពេលព្រឹក អាចធ្វើឲ្យសាច់ដុំក្នុងខ្លួនរបស់អ្នកមានចលនា ដែលជំរុញឲ្យពោះវៀនងាយនឹងបញ្ចេញកាកសំណល់។

៣. ជៀសទទួលទានសារធាតុ កាបូអ៊ីដ្រាត

ភាគច្រើនសារធាតុកាបូអ៊ីដ្រាត មាននៅក្នុងភេសជ្ជ:ប៉ូវកម្លាំង ដំឡូងស្រួយ និងផាស្តា ជាដើម។ របស់ទាំងនេះ អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការខុសប្រក្រតី ហើយត្រូវពិបាកបត់ជើងធំនៅព្រឹក។

៤. ឧស្សាហ៍ឈរ
អ្នកធ្វើការងារភាគច្រើន តែងតែអង្គុយជាច្រើនម៉ោង ដោយមិនបានដើរទៅណាសោះ។ ទម្លាប់បែបបានឲ្យមានបញ្ហាក្នុងបត់ជើងធំ ដោយសារចលនាពោះវៀន មានភាពយឺតយាវ ហើយបង្កទៅជាទល់លាមក។ ដូច្នេះអ្នកត្រូវឧស្សាហ៍ក្រោកឈរដើរ ទោះជារវល់យ៉ាងណាក៍ដោយ គឺដើម្បីសុខភាពល្អ។

៥. ផឹកទឹកក្រូចឆ្មា
ផឹកទឹកក្រូចឆ្មាក្តៅឧណ្ឌៗមួយកែវនៅពេលព្រឹក អាចធ្វើឲ្យអ្នកបត់ជើងធំបានស្រួល ព្រោះវីតាមីន C របស់ក្រូចឆ្មាធ្វើឲ្យលាមកទន់ងាយបត់ជើង៕

មតិយោបល់