ព័ត៌មានសុខភាព

មូលហេតុដែលធ្វើឲ្យបុរសផលិតមេជីវិតឈ្មោលមិនដូចគ្នា

បរទេសៈ មេជិវិតឈ្មោលពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះបុរសគ្រប់រូប ព្រោះពួកគេអាចមានកូន ឬគ្មានកូនដោយសារតែគុណភាពនៃមេជីវិតនេះហើយ។ ក៏ប៉ុន្តែមានកត្តាជាច្រើនដែលធ្វើឲ្យបុរសម្នាក់ៗផលិតមេជិវិតឈ្មោលមិនដូចគ្នាទេ។

១. ការបរិភោគ៖ ប្រសិនបើអ្នកបរិភោគអាហារដែលសម្បូរវីតាមីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ ការផលិតមេជីវិតឈ្មោលក៏មានគុណភាពផងដែរ។ ផ្ទុយទៅវិញ បុរសដែលញៀននឹង គ្រឿងស្រវឹង ជក់បារី ចូលចិត្តអាហារសម្បូរជាតិខ្លាញ់… ច្បាស់ជាខ្សោយមេជីវិតឈ្មោល។

២. លំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណទៀងទាត់ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផលិតមេជីវិតឈ្មោល។ ការសិក្សាមួយបានបង្ហាញថា បុរសដែលមានទម្លាប់ហាត់ប្រាណជាប្រចាំ គឺមានឱកាសផលិតមេជិវិតឈ្មោលច្រើនជាងបុរសដែលខ្ជិលហាត់ប្រាណ។

៣. បញ្ហាស្ត្រេស៖ បញ្ហាស្ត្រេសអាចប៉ះពាល់ដល់បរិមាណ និងគុណភាពនៃការផលិតមេជីវិតឈ្មោល។ ហេតុនេះហើយ ប្រសិនបើអ្នកណាដែលជួបបញ្ហាស្ត្រេសច្រើននៅក្នុងជីវិត ការផលិតមេជីវិតឈ្មោលក៏គ្មានគុណភាពដែរ។

៤. ជំងឺធ្លាក់ទឹកចិត្ត៖ បើយោងតាមការសិក្សាមួយចំនួនបង្ហាញថា ការកើតជំងឺធ្លាក់ទឹកចិត្ត គឺជាសត្រូវដ៏ធំដែលមានផលអវិជ្ជមានដល់ការផលិតមេជីវិតឈ្មោល។

៥. ហ្សែន៖
សូម្បីតែហ្សែនក៏ដើរតួនាទីសំខាន់ក្នុងការផលិតបរិមាណមេជីវិតឈ្មោលដែរ។ ប្រសិនបើបុរសម្នាក់មានសុខភាពល្អ ឱកាសនៃការផលិតមេជីវិតឈ្មោលបានច្រើន ហើយមានគុណភាពថែមទៀត៕

មតិយោបល់