បច្ចុប្បន្ននេះ អត្រានៃការអត់កូនកំពុងតែកើនឡើងទាំងស្ត្រី និងបុរស ហើយមូលហេតុចម្បងនៃជំងឺនេះ គឺបណ្តោលមកពីរបបអាហារ។ តើអ្នកចង់ដឹងទេ អាហារអ្វីខ្លះ ដែលបង្កឲ្យបាត់បង់ឱកាសក្នុងការមានកូន? ខាងក្រោមនេះ គឺជាប្រភេទអាហារ ដែលអ្នកគួរតែកាត់បន្ថយ បើមិនចង់បាត់បង់ឱកាសនៃការមានកូន។
ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
ប្រភេទភេសជ្ជៈដូចជា តែ ឬកាហ្វេ… មានផ្ទុកសារធាតុកាហ្វេអ៊ីនដែលអាចកាត់បន្ថយឱកាសនៃការមានផ្ទៃពោះ រហូតដល់ ៥០ភាគរយ ប្រសិនបើអ្នកទទួលទានច្រើនពេក។ ដូច្នេះ អ្នកមិនគួរបំពានលើអាហារប្រភេទនេះឡើយ។
គ្រឿងស្រវឹង
មិនត្រឹមតែបុរសនោះទេ សូម្បីតែស្ត្រីក៏បាត់បង់ឱកាសនៃការអត់កូន ខ្ពស់ដែរ ប្រសិនបើអ្នកប្រើប្រាស់ជាតិអាល់កុល ឬស្រាបៀរច្រើនពេក។ មូលហតុដោយសារតែស្រាបៀរ មានផ្ទុកសារជាតិអេតាណុល ដែលអាចកាត់បន្ថយចរន្តឈាមទៅកាន់ប្រដាប់បន្តពូជ។ មិនតែប៉ុណ្ណោះ វាអាចបណ្តោលកើតបញ្ហារដូវមិនទៀង បញ្ហាក្រពេញអូវែ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពក្នុងការមានគភ៌។
ការទទួលទានគ្រឿងក្នុងសត្វ
តើអ្នកដឹងទេថា គ្រឿងក្នុងសត្វ គឺជាអាហារមួយប្រភេទទៀតដែលបង្កឲ្យស្ត្រីបាត់ឱកាសក្នុងការមានកូន? នេះដោយសារតែគ្រឿងក្នុងសត្វមានផ្ទុកលោហធាតុធ្ងន់ ដែលហៅថា Cadmium ត្រូវបានគេរកឃើញនៅក្នុងសរីរាង្គសត្វភាគច្រើន ដូចជា បេះដូង ក្រលៀន ថ្លើម នៃសត្វជ្រូក គោ ចៀម និងពពែ ជាដើម។
នៅពេលរាងកាយស្រូបយកលោហធាតុ ច្រើនពេក នាំឲ្យខូចក្រូម៉ូសូម ហើយពិបាកក្នុងការមានកូន។ យកល្អ ស្ត្រីគួរតែកាត់បន្ថយការទទួលទានគ្រឿងក្នុងសត្វ ហើយព្យាយាមទទួលទានបន្លែផ្លែឈើ ជំនួសវិញ។
អាហារកែច្នៃ
គ្រប់ប្រភេទអាហារកែច្នៃ ដូចជា សាច់ក្រក មីកញ្ចប់ ឬអាហារកំប៉ុង មានផ្ទុកជាតិខ្លាញ់ឆ្អែត និងសារធាតុគីមីបង្ការកុំឲ្យខូច។ សារធាតុទាំងនេះ អាចជះឥទ្ធិពលដោយផ្ទាល់ទៅលើអ័រម៉ូនភេទ ហើយធ្វើឲ្យឱកាសក្នុងការមានកូនរបស់ស្ត្រីក៏ត្រូវបាត់បង់ដែរ។
យកល្អ អ្នកគួរតែព្យាយាមកាត់បន្ថយអាហារទាំងប៉ុន្មានប្រភេទនេះ ប្រសិនបើចង់ឆាប់មានកូនដូចបំណង៕
មតិយោបល់