បរទេសៈ បន្ទាប់ពីការរួមភេទ ការនោមគឺជាវិធានការដំបូងគេដើម្បីការពារការឆ្លងមេរោគផ្សេងៗ។ ក៏ប៉ុន្តែនៅមានកិច្ចមួយចំនួនទៀត ដែលអ្នកជំនាញផ្នែករោគស្ត្រីនៅសហរដ្ឋអាមេរិក បានណែនាំឲ្យនារីគ្រប់រូបអនុវត្តក្រោយពេលរួមភេទរួច។
១. សម្អាតដោយប្រើទឹក និងសាប៊ូមានក្លិនតិច
វេជ្ជបណ្ឌិត Sherry Ross មានប្រសាសន៍ថា “ប្រេងរំអិល និងបាក់តេរី ដែលចេញពីម្រាមដៃ មាត់ រន្ធគូថ អាចបង្កើនការវឌ្ឍន៍ ឬឆ្លងមេរោគផ្សិតកាន់តែខ្លាំង”។ ហេតុនេះ អ្នកត្រូវលាងសម្អាតដោយប្រើសាប៊ូដែលមានក្លិនតិចសម្រាប់សម្អាតតំបន់ឯកជន ក្រោយពេលរួមភេទ។
នៅក្នុងពេលសម្អាត អ្នកត្រូវលាយសាប៊ូជាមួយនឹងទឹកក្តៅឧណ្ឌៗ រួចជ្រលក់កន្សែងចូល។ បន្ទាប់មកយកកន្សែងជូតសម្អាតតែផ្នែកខាងក្រៅនៃតំបន់ឯកជនបានហើយ។
២. ត្រាំនៅក្នុងអាងទឹក
ការត្រាំនៅក្នុងអាងទឹកក្តៅឧណ្ឌៗ ដោយបន្ថែមប្រេងដូងចំនួនមួយស្លាបព្រា អាចជួយរក្សាស្បែកខាងក្រៅនៃតំបន់ឯកជនឲ្យមានសំណើម។ មិនតែប៉ុណ្ណោះ វាអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគបាក់តេរីក្នុងតំបន់ឯកជនផងដែរ។
៣. ផឹកទឹកមួយកែវ
ក្នុងពេលរួមភេទរាងកាយនឹងខ្សោះជាតិទឹកតាមរយៈការបញ្ចេញញើស។ ហេតុនេះ ការបន្ថែមជាតិទឹកបន្ទាប់ពីរួមភេទ អាចជួយផ្តល់សំណើមដល់រាងកាយត្រឡប់មកវិញ ហើយបាក់តេរីក៏ឆាប់បណ្តេញតាមទឹកនោមផងដែរ។
៤. បរិភោគទឹកដោះគោយ៉ាអួ
ការទទួលនាទឹកដោះគោយ៉ាអួមួយកែវ អាចជួយបំពេញបាក់តេរីមានប្រយោជន៍សម្រាប់រាងកាយ ហើយជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សិតថែមទៀត។
៥. ជៀសវាងស្លៀកខោគ្មានផាសុខភាព
ដើម្បីរក្សាតំបន់ឯកជនឲ្យស្អាត ហើយជៀសផុតពិការឆ្លងមេរោគ អ្នកគួរតែស្លៀខោកប្បាស ព្រោះវាអាចជួយឲ្យតំបន់ឯកជនស្ងួតល្អ៕
មតិយោបល់