បន្ទាប់ពីមានផ្ទៃពោះភ្លាម ស្ត្រីមួយចំនួនធំតែងតែមានការព្រួយបារម្ភជានិច្ច ចំពោះផលវិបាកផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ជាពិសេសស្ត្រីដែលទើបនឹងឆ្លងកាត់បទពិសោធន៍លើកដំបូង។ តែទោះជាយ៉ាងណា អ្នកជំនាញបានណែនាំថា ដើម្បីទទួលបានសុខភាពល្អ ហើយមានសុវត្ថិភាព ក្នុងពេលមានផ្ទៃពោះ ស្ត្រីគ្រប់រូបគួរតែជៀសវាងទង្វើទាំងនេះ។
១.ក្នុងអំឡុងពេល១៣សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ជាពេលវេលាដែលទារកកំពុងតែអភិវឌ្ឍ។ ហេតុនេះ អ្នកត្រូវជៀសឲ្យឆ្ងាយពី សារធាតុគីមី ការប្រើប្រាស់ថ្នាំមួយចំនួន និងអាហារបំប៉នដែលមានសក្តានុពលបង្កគ្រោះថ្នាក់ដល់កូន។
២.ក្នុងមួយថ្ងៃអ្នកម្តាយគួរតែទទួលទានជាតិកាហ្វេអ៊ីនត្រឹមតែ ២០០មីលីក្រាមបានហើយ ព្រោះការទទួលទានច្រើនពេកអាចបង្កហានិភ័យខ្ពស់ទារក។
៣.គ្រឿងស្រវឹង និងបារី គឺជាគោលដៅលេខមួយ ដែលស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែជៀសឲ្យឆ្ងាយ។ បើពុំដូច្នោះទេ វានឹងធ្វើឲ្យប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ការលូតលាស់របស់ទារក។
៤.កុំជិតស្និតជាមួយនឹងសត្វចិញ្ចឹមរបស់អ្នកខ្លាំងពេក ព្រោះវាអាចចម្លងជំងឺផ្សេងៗបានយ៉ាងងាយ។
ដូច្នេះហើយ ប្រសិនបើអ្នកចង់មានសុខភាពល្អ និងសុវត្ថិភាពក្នុងពេលមានផ្ទៃពោះ ក្រៅពីជៀសវាងទង្វើមួយចំនួនដូចខាងលើហើយ អ្នកគួរតែព្យាយាមធ្វើលំហាត់ប្រាណ និងទទួលទានរបបអាហារណាដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ជាប្រចាំ៕
សូមទស្សនាវីដេអូណែនាំរបស់អ្នកជំនាញដូចខាងក្រោម៖
មតិយោបល់