ព័ត៌មានសុខភាព

ដាក់ខ្ទឹមមួយកំពឹសនៅក្រោមខ្នើយ ជួយឲ្យភ្ញាក់ពីគេងពេលព្រឹកស្រស់ថ្លា

បរទេសៈ បើយោងតាមគេហទំព័រសុខភាព Healthylifetricks បានឲ្យដឹងថា ខ្ទឹមសផ្ទុកនូវសមាសភាព ជាច្រើន ដែលផ្ដល់ផលល្អដល់សុខភាពរបស់យើង។ វាមានសមត្ថភាពក្នុងការព្យាបាល ជំងឺថ្លើម ផ្លូវដង្ហើម ផ្តាសាយ បន្សុទ្ធឈាម និងការពារបញ្ហាសក់ជ្រុះ។

លើសពីនេះទៅទៀត ខ្ទឹមសថែមទាំងជួយពង្រឹងប្រព័ន្ធភាពសុាំ និងកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ មួយចំនួនផងដែរ។ ចុះក្រៅពីនេះ តើអ្នកមានដឹងទេថា ខ្ទឹមសផ្ដល់ជាប្រយោជន៍អ្វីបន្ថែមទៀត ដល់សុខភាព?

តាមការសិក្សាបានឲ្យដឹងថា យកខ្ទឹមសមួយកំពឹស ដាក់នៅក្រោមខ្នើយ អាចជួយជំនួយដល់ការគេងដូចជា រហ័សគេងលក់ និងទទួលបានដំណេកគ្រប់គ្រាន់ ជាពិសេសពេលអ្នកក្រោកពីគេង ថែមទាំងជួយឲ្យអារម្មណ៍របស់អ្នក ស្រស់ថ្លាទៀតផង៕

មតិយោបល់