ស្ត្រីគ្រប់រូបត្រូវតែជួបប្រទះនឹងបញ្ហឆ្លងមេរោគផ្សិតក្នុងទ្វារមាស ឬឆ្លងមេរោគលើផ្លូវទឹកម៉ូត្រ យ៉ាងហោចណាស់ម្តងក្នុងមួយជីវិត។ បើតាមគេហទំព័រ Boldsky បានបង្ហាញថា ប្រសិនបើទ្វារមាសមានសុខភាពមិនល្អ ស្ត្រីអាចប្រឈមនឹងអាការរមាស់, ធំក្លិនមិនល្អ, គ្មានក្តីសុខពេលរួមភេទ ហើយអាចគ្មានកូនថែមទៀត។
អាស្រ័យហេតុនេះ ស្ត្រីគ្រប់រូបគួរតែស្វែងយល់ពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ដើម្បីសុខភាពទ្វារមាសឲ្យបានត្រឹមត្រូវ។
១. ផ្លែឈើ ឬបន្លែ
ស្ត្រី ឬក៏គូស្នេហ៍មួយចំនួនតែងតែប្រើប្រាប្រាស់ផ្លែចេក ឬត្រសក់ បញ្ចូលទៅក្នុងទ្វារមាសរបស់ស្ត្រី ដើម្បីជំនួយដល់ការរួមភេទឲ្យកាន់តែប្រសើរឡើង។ ប៉ុន្តែ ការអនុវត្តបែបនេះ នាំឲ្យឆ្លងមេរោគ និងខូចទ្វារមាសទៅវិញ។
២. ទឹករំអិលមួយចំនួន
ទឹករំអិលមួយចំនួនមានផ្ទុកសារធាតុគីមីដូចជា គ្លីសេរីន, parabens, petrochemicals, DEA, methylisothiazolinone… ដែលអាចធ្វើឲ្យស្ត្រីមានជំងឺមហារីកមាត់ស្បូន នៅពេលប្រើប្រាស់វាចូលទៅក្នុងទ្វារមាស។
៣. ប្រេងដើមតែ
ស្ត្រីជាច្រើនជឿថា ការប្រើប្រាស់ប្រេងដើមតែក្នុងទ្វារមាស អាចជួយសម្អាត និងជាថ្នាំដ៏ល្អ។ តែទោះជាយ៉ាងណា ប្រេងដើមតែអាចជះឥទ្ធិពលខ្លាំង ហើយអាចធ្វើឲ្យកន្ទួលរមាស់ទ្វារមាសទៅវិញ។
៤. ទឹកអនាម័យ
មនុស្សស្រីមួយចំនួនតែងតែប្រើទឹកអនាម័យ ដើម្បីលាងសម្អាតទ្វារមាស។ ប៉ុន្តែ ផលិតផលមួយចំនួនអាចមានផ្ទុកសារធាតុគីមីខ្លាំង ដែលនាំឲ្យប៉ះពាល់ដល់ជាលិកាទ្វារមាស ហើយក៏អាចធ្វើឲ្យទ្វារមាសស្ងួតផងដែរ។
ក្រៅពីនេះ ការស្ទីមក៏អាចប៉ះពាល់ដល់ទ្វារមាសផងដែរ។ អ្នកជំនាញជាច្រើនបានផ្តល់អនុសាសន៍ថា ទម្លាប់ធ្វើការស្ទីមដើម្បីប្រើចំហាយថែរក្សាទ្វារមាស នាំឲ្យទ្វារមាសរលាក៕
មតិយោបល់