ព័ត៌មានសុខភាព

ស៊ុតមាន់ និងស៊ុតក្ងោន តើមួយណាល្អជាងសម្រាប់ស្ត្រីមានផ្ទៃពោះ?

ធ្លាប់ឮតៗគ្នាថា ការទទួលទានស៊ុតក្ងោនក្នុងអំឡុងពេលមានផ្ទៃពោះ អាចជួយឲ្យកូនមានសុខភាពល្អ និងកើតមកឆ្លាតលើសគេ តើរឿងនេះពិតជាត្រឹមត្រូវឬទេ? មិនចាំបាច់ពិចារណាច្រើននោះទេ ដំបូងអ្នកគួរតែប្រៀបធៀបរវាងតម្លៃអាហារបំប៉នរវាងស៊ុតទាំងពីរជាមុនសិន៖

តម្លៃអាហារូបត្ថម្ភនៅក្នុងស៊ុតមាន់៖ ស៊ុតមាន់ទម្ងន់ ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ១៤,៨ក្រាម, ខ្លាញ់លីពីត ១១,៦ក្រោម, វីតាមីន A ៧០០មីលីក្រាម, កាល់ស្យូម ៥៥មីលីក្រាម, ជាតិដែក ២,៧មីលីក្រាម, វីតាមីន B12 ១,២៩មីលីក្រាម…។

តម្លៃអាហារូបត្ថម្ភនៅក្នុងស៊ុតក្ងោន៖ ស៊ុតក្ងោនទម្ងន់ ១០០ក្រាម មានផ្ទុក ប្រូតេអ៊ីន ១៣ក្រាម, ខ្លាញ់លីពីត ១៤,២ក្រាម, វីតាមីន A ៣៦០ក្រាម, កាល់ស្យូម ៧១មីលីក្រាម, ផូស្វ័រ ២១០មីលីក្រាម, ជាតិដែក ៣,២មីលីក្រាម, វីតាមីន B1 0,1 មីលីក្រាម, វីតាមីន B2 ០,៣ មីលីក្រាម…។

បើទោះបីជាស៊ុតក្ងោនមានមាឌធំក៏ពិតមែន ប៉ុន្តែប្រូតេអ៊ីនរបស់វាតិចជាងស៊ុតមាន់ ជាពិសេសវីតាមីន A ដែលស្ត្រីមានផ្ទៃពោះត្រូវការជាចាំបាច់មានតិចជាងស៊ុតមាន់ពាក់កណ្តោល។

រហូតមកដល់ពេលនេះពុំទាន់មានភស្តុកតាងច្បាស់លាស់ណាមួយដែលបង្ហាញថា ការទទួលទានស៊ុតក្ងោនជំនួសស៊ុតមាន់ អាចជួយឲ្យកូនកើតមកមានភាពឆ្លាតវៃនោះទេ ប៉ុន្តែវាត្រូវាបានគេចាត់ទុកថា មានគុណតម្លៃខ្ពស់។

លើសពីនេះទៅទៀត ប្រសិនបើអ្នកក្រឡេកមើលតម្លៃអាហារូបត្ថម្ភនៅក្នុងស៊ុត ១០០ក្រាម វាត្រូវបានគេរកឃើញថា ស៊ុតក្ងោនមានផ្ទុកខ្លាញ់លីពីត និងកូលេស្តេរ៉ុលខ្ពស់ ដែលអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះធាត់ និងមានខ្លាញ់កូលេស្តេរ៉ុលខ្ពស់ក្នុងសរសៃឈាម ប្រសិនបើទទួលទានច្រើនពេក។

ដូច្នេះពងក្ងោនមិនមែនជាគោលដៅសំខាន់ដែលធ្វើឲ្យកុមារកើតមកមានភាពឆ្លាតវៃនោះទេ គឺអាស្រ័យទៅលើកត្តាតំណពូជ ការទទួលទានអាហារបំប៉នផ្សេងៗក្នុងអំឡុងពេលមានផ្ទៃពោះ រួមទាំងការជំរុញបន្ថែមរបស់ឪពុកម្តាយនៅពេលកើតមក៕

ប្រភព៖ soha

មតិយោបល់