ព័ត៌មានសុខភាព

ឱសថពីរមុខ កុំថាឡើយបញ្ហាឈឺធ្មេញ ទោះធ្មេញពុកក៏បាត់ដែរ

អាការៈឈឺធ្មេញ ដង្កូវស៊ីធ្មេញ និងពុកធ្មេញ ភាគច្រើនគេសង្កេតឃើញកើតមានចំពោះកុមារតូចៗ ក្មេងវ័យជំទង់ និងមនុស្សវ័យចំណាស់។ ហេតុផលដល់ធំនៃការកើតជំងឺនេះ គឺបណ្តោលមកពីកង្វះអនាម័យ ការវាយប្រហារពីពពួកបាក់តេរី និងខ្វះសារធាតុរ៉ែនៅក្នុងរបបអាហារជាដើម។

ប៉ុន្តែកុំបារម្ភអី អ្នកអាចប្រើប្រាស់ឱសថបុរាណពីរប្រភេទ បើទោះបីជាបញ្ហាឈឺធ្មេញ ឬធ្មេញពុកក៏អាចព្យាបាលបានដែរ។

អំបិល
អំបិលត្រូវបានគេប្រើក្នុងការប្រឆាំងនឹងពពួកបាក់តេរី សម្លាប់មេរោគ កាត់បន្ថយការរលាក បន្ធូរបន្ថយការរឈឺចាប់។

របៀបប្រើ៖
– យកអំបិលមួយស្លាបព្រាកាហ្វេដាក់នៅក្នុងទឹកក្តៅឧណ្ឌៗចំនួន១កែវ
– ខ្ពុរមាត់ចំនួន ៥០ ទៅ ៦០វិនាទី ដោយផ្តោតសំខាន់ទៅលើតំបន់ដែលរងនូវផលប៉ះពាល់
– អនុវត្តមួយថ្ងៃឲ្យបាន៣ដង រហូតទាល់តែធ្មេញលែងឈឺ។

ស្លឹកស្តៅ
ស្លឹកស្តៅមិនត្រឹមតែអាចជួយរក្សាធ្មេញឲ្យស្អាតប៉ុណ្ណោះទេ ថែមទាំងជួយឲ្យអញ្ចាញ នឹងធ្មេញមានសុខភាពល្អថែមទៀត។

របៀបប្រើ៖
ចំពោះការប្រើប្រាស់គ្មានអ្វីពិបាកនោះទេ គ្រាន់តែអ្នកទំពារត្រួយស្តៅមួយថ្ងៃឲ្យបាន២ ទៅ៣ដង បាក់តេរីដែលនៅជាប់តាមជើងធ្មេញនឹងត្រូវកម្ចាត់គ្មានសល់ ហើយធ្មេញក៏លែងមានបញ្ហាដង្កូវស៊ី ឬពុកទៀតដែរ។

ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការប្រើប្រាស់វិធីខាងលើនេះ អ្នកក៏គួរតែធ្វើអនាម័យមាត់ធ្មេញឲ្យបានទៀងទាត់ផងដែរ ដើម្បីជួួយឲ្យមាត់ធ្មេញកាន់តែមានសុខភាពល្អ នឹងមានតែស្នាមញញឹមស្រស់ស្អាត៕

មតិយោបល់