ការប្រើប្រាស់ប្រេងដូងជាមួយទឹកក្រូចឆ្មារ អាចលុបបំបាត់អង្គែ និងចិញ្ចឹមស្បែកក្បាលឲ្យមានសុខភាព។ ក្រូចឆ្មារ មានលក្ខណៈសម្បត្តិពិសេស២យ៉ាង គឺ ជាតិអាស៊ីត និងបាក់តេរីពីធម្មជាតិ ដែលអាចកម្ចាត់អង្គែយ៉ាងមានប្រសិទ្ធភាព រីឯប្រេងដូង មានផ្ទុកសារធាតុចិញ្ចឹម ដែលអាចថែបំប៉នស្បែកក្បាលរបស់លោកអ្នកឲ្យមានសុខភាពល្អជានិច្ច។
ចំពៅះការប្រើប្រាស់ គឺងាយស្រួលបំផុត លោកអ្នកគ្រាន់តែយកទឹកក្រូចឆ្មារមួយស្លាបព្រាបាយទៅលាយជាមួយ និងប្រេងដូងមួយស្លាបព្រាបាយដូចគ្នា។ រួចលាបឲ្យសព្វពេញស្បែកក្បាល ហើយម៉ាស្សាដោយប្រើកម្លាំងស្រាលៗ។ បន្ទាប់ទុរចោលរយៈពេលមួយម៉ោង រួចលាងជម្រះជាមួយសាប៊ូឲ្យស្អាត។
ម៉្យាងវិញទៀត ការប្រើទឹកឃ្មុំ ជាមួយប្រេងដូង ក៏មានប្រសិទ្ធភាពដូចគ្នា។ អ្នកគ្រាន់តែលាយរបស់ទាំងពីរមុខនេះក្នុងបរិមាណស្មើគ្នា នោះវានឹងក្លាយជាឧសថធម្មជាតិដ៏ល្អឥតខ្ចោះសម្រាប់ដោះស្រាយបញ្ហាស្បែកក្បាល។ ព្រោះទឹកឃ្មុំមានប្រូតេអ៊ីនពីធម្មជាតិអាចធ្វើឲ្យសក់មានសំណើម និងសារធាតុប្រឆាំងបាក់តេរីលើស្បែកក្បាលជាច្រើនផងដែរ។ លើសពីនេះ ប្រេងដូង ក៏អាចប្រើជាមួយសាប៊ូកក់សក់ សម្រាប់មនុស្សប្រុសស្រីដែលមានសក់ស្ងួត ជាពិសេសអ្នកដែលធ្វើការងារក្រោមកំដៅថ្ងៃច្រើនក្នុងមួយថ្ងៃៗ ព្រោះវាអាចធ្វើឲ្យសក់ទន់រលោង និងជំរុញការលូតលាស់សក់ជាថ្មី៕
មតិយោបល់