ព័ត៌មានសុខភាព

បើសិនជាអាចកុំទទួលទានទំពាំងច្រើនពេក ប្រយ័ត្នគ្រោះថ្នាក់ដល់ថ្លើម!

ថ្លើម ត្រូវបានគេចាត់ទុកជាសរីរាង្គដ៏មានសារៈសំខាន់ខ្លាំងបំផុតសម្រាប់រាងកាយ ព្រោះវាមានតួនាទីក្នុងការច្រោះយកជាតិពុលចេញពីរាងកាយ នឹងជាឃ្លាំងផ្តល់ថាមពលផងដែរ។ ហេតុនេះ ដើម្បីថែរក្សាថ្លើម ឲ្យមានសុខភាពល្អ អ្នកត្រូវទទួលទានរបបអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ជាប្រចាំ ក៏ប៉ុន្តែមិនមែនអាហារទាំងអស់សុទ្ធតែល្អនោះទេ ព្រោះមានអាហារមួយចំនួន ក៏អាចបង្កគ្រោះថ្នាក់ដល់ថ្លើម ផងដែរ ប្រសិនបើអ្នកញ៉ាំច្រើនពេក។

ក្នុងចំណោមអាហារទាំងអស់ ទំពាំង គឺជាអាហារដែលអ្នកគួរតែមានការប្រុងប្រយ័ត្ន ថ្វីបើវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក៏ដោយ ប៉ុន្តែការទទួលទានច្រើនពេក អាចបណ្តោលឲ្យពុល ឬស្លាប់បាន។ បរិមាណនៃសារធាតុពុល cyanide នៅក្នុងទំពាំង មានរហូតដល់ទៅ ២៣០មីលីក្រាម ក្នុងមួយគីឡូក្រាម។

នៅក្រោមឥទ្ធិពលនៃអង់ស៊ីម រំលាយអាហារសារធាតុពុល cyanide ត្រូវបានបម្លែងទៅជាសារធាតុពុល cyanide(HCN) នៅក្នុងរាងកាយកាន់តែច្រើនឡើងៗ ដែលបង្កគ្រោះថ្នាក់ដល់ថ្លើមខ្លាំងបំផុត។

អាស្រ័យហេតុនេះ អ្នកគួរតែប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតចំពោះទំពាំង ប្រសិនជាអាចសូមកាត់បន្ថយ ដើម្បីការពារថ្លើមឲ្យមានសុខភាពល្អ៕

ដកស្រង់ពី៖ soha

មតិយោបល់