ឪពុកម្តាយគ្រប់រូបគួរតែរៀនច្ចេកទេសសង្គ្រាះបន្ទាន់សម្រាប់ដោះស្រាយបញ្ហា នៅពេលដែលទារកស្ទះខ្យល់ដកង្ហើមមិនចេញ។
បើយោងតាមគេហទំព័រ healthylifehouse បានបង្ហាញថា ការគ្រប់គ្រងចលនាបេះដូង គឺជារឿងដ៏សំខាន់ ដើម្បីសង្គ្រោះជីវិតទារកឲ្យរួចផុតពីក្តីស្លាប់។ ខាងក្រោមនេះ ជារបៀបធ្វើចលនាបេះដូង នៅពេលដែលទារកស្ទះដង្ហើម៖
១. ដាក់កូនរបស់អ្នកនៅលើផ្ទៃរាបស្មើ ហើយរុញក្បាលផ្ងើយទៅក្រោយដើម្បីឲ្យបើកផ្លូវដង្ហើម។
២. ធ្វើចលនាបេះដូងដោយប្រើមាត់របស់អ្នកបញ្ចូលខ្យល់តាមរយៈមាត់ទារក ឬក៏ច្រមុះឲ្យបាន ៥ដង។
៣. ដាក់ម្រាមដៃពីរនៅដើមទ្រូងរបស់ទារក(ម្រាមអង្អុល និងម្រាមកណ្តោល) ហើយប្រើកម្លាំងសង្កត់ចុះឡើងៗទៅតាមចង្វាក់បេះដូងឲ្យបាន៣០ដង។
៤. ជាថ្មីម្តងទៀតអ្នកត្រូវបញ្ចូលខ្យល់តាមរយៈមាត់ និងច្រមុះរបស់ទារកឲ្យបាន ២ដង។
៥. បន្ទាប់មកប្រើម្រាមដៃពីរសង្កត់លើដើមទ្រូងទារកឲ្យបាន ៣០ដងទៀត។
ប៉ុន្តែក្នុងករណីដែលអ្នកតក់ស្លុកខ្លាំង ឬមិនចេះវិធីសង្គ្រាះបន្ទាន់ត្រូវតែប្រញាប់នាំទារកទៅមន្ទីរពេទ្យភ្លាមៗ តាមដែលអាចធ្វើទៅបាន៕
មតិយោបល់