ពេលភរិយាមានផ្ទៃពោះ មានបុរសភាគច្រើនណាស់ដែលធ្វើកម្មភាពរួមភេទដោយមិនបានប្រើស្រោមអនាម័យ ព្រោះអាងថា វាមិនអាចមានកូនទៀតឡើយ។ ប៉ុន្តែការគិតបែបនេះ គឺត្រូវតែមួយជ្រុងប៉ុណ្ណោះ។
អំឡុងពេលស្ត្រីមានផ្ទៃពោះ ជាពេលវេលាដែលអ្នកត្រូវតែមានការប្រុងប្រយត្នបំផុត ព្រោះការរួមភេទដោយមិនប្រើស្រោមក្នុងពេលនេះ អាចធ្វើឲ្យស្ត្រីប្រឈមនឹងបញ្ហាជាច្រើនដូចជាជំងឺកាមរោគ និងការឆ្លងមេរោគលើទ្វារមាស ដែលជាហេតុធ្វើឲ្យកូនក្នុងផ្ទៃមានសុខភាពមិនល្អ។ ជាពិសេស ប្រសិនបើដៃគូរបស់អ្នកមានផ្ទុកជំងឺកាមរោគតែម្តង។
ជំងឺទាំងនេះ ធ្វើឲ្យស្ត្រីជាម្តាយមានអាការមិនស្រួល និងរមាស់ក្នុងទ្វារមាស ដែលជាហេតុនាំឲ្យពិបាកក្នុងពេលសម្រាលកូន ហើយបើករណីធ្ងន់ធ្ងរអាចឈានដល់ការរលូតក៏មានដែរ។ ហេតុនេះហើយ អ្នកជំនាញផ្នែកសុខភាព បានផ្តល់អនុសាសន៍ថា លោកអ្នកមិនគួរប្រថុយ ដោយ រួមភេទមិនបានប្រើស្រោមអនាម័យនោះឡើយ៕
មតិយោបល់