ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន GoPro ប្រកាសបញ្ចេញដ្រូន Karma សារជាថ្មី ក្នុងឆ្នាំ ២០១៧ នេះ

ក្រុមហ៊ុន GoPro ប៉ុនប៉ងឈានជើងចូលទៅក្នុងទីផ្សារកាមេរ៉ាដ្រូន សារជាថ្មីម្តងទៀតហើយ។ កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុននេះបានធ្វើការប្រកាសប្រមូលដ្រូន Karma ចំនួន ២,៥០០ គ្រឿងដែលបានលក់ចេញ ដោយសារបញ្ហាដាច់ចរន្តអំឡុងពេលហោះហើរ។ អតិថិជនដែលបានត្រឡប់ដ្រូន Karma មកកាន់ក្រុមហ៊ុនវិញ ត្រូវបានទូរទាត់ជាសំណងពេញថ្លៃ និងផ្តល់ជូនកាមេរ៉ា GoPro Hero5 បន្ថែមម្នាក់មួយគ្រឿងទៀត។

ក្រុមហ៊ុន GoPro បានប្រកាសនៅឯព្រឹត្តិការណ៍ពិព័រណ៍អេឡិចត្រូនិច CES ២០១៧ ថាដ្រូន Karma នឹងចេញមកសារជាថ្មីក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះបានបកស្រាយថា ការដាច់ចរន្តនៃដ្រូន Karma ស៊េរីមុននោះបណ្តាលមកពី បញ្ហាគ្រឿងយន្តបង្កការរាំងស្ទះថាមពលថ្ម ធ្វើឲ្យដ្រូន Karma គាំងចរន្តមិនអាចដំណើរការបាន។
GoPro កំពុងបន្តការធ្វើតេស្តដ្រូន Karma ហើយគេនឹងផ្តល់សេចក្ដីលម្អិតបន្ថែមទៀត នៅដើមខែកុម្ភ: សម្រាប់ការបើកដំណើរការឡើងវិញជាសកលនៃដ្រូន Karma នេះ។

ប្រភពព័ត៌មាន៖ cnet.com

មតិយោបល់