ព័ត៌មានសុខភាព

តាមពិតនៅក្នុងផ្ទះបាយសោះ! ខ្ទឹមក្រហមជាថ្នាំព្យាបាលបូសទ្រនិចពូកែផុតលេខ

បូសទ្រនិក គឺជាជំងឺសើស្បែកមួយប្រភេទដែលកើតឡើងដោយសារតែបាក់តេរី ធូលីដី ឬភាពកខ្វក់ នៅរារាំងរន្ធញើស ហើយបង្កទៅជាដុំពកពណ៌ក្រហមកើតមានឡើង។ ថ្វីបើជំងឺសើស្បែកនេះ មិនបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក៏ពិតមែន ប៉ុន្តែក្នុងករណីមួយចំនួនវាអាចបណ្តោលឲ្យមានការឈឺចាប់ ឬពិបាកធ្វើចលនាជាដើម (ប្រសិនបើវាកើតត្រង់ជើង ឬកំគូថ)។ ទោះជាយ៉ាងណា បូសទ្រនិច អាចព្យាបាលបានដោយប្រើធាតុផ្សំសាមញ្ញៗមួយមុខ ដែលមាននៅក្នុងផ្ទះបាយស្រាប់។

ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ខ្ទឹមក្រហមដើម្បីកម្ចាត់បូសទ្រនិច៖

ខ្ទឹមក្រហម
១.ពុះយកខ្ទឹមក្រហមមួយចំហៀង ហើយហាន់ជាចំណិតតូចៗ។
២.ដាក់ខ្ទឹមក្រហមដែលហាន់រួច ចូលទៅក្នុងម៉ាស៊ីនក្រឡុក រួមទាំងទឹកក្តៅបន្តិចផងដែរ។
៣.ក្រឡុកឲ្យក្លាយជាល្បាយ រួចបិតនៅលើតំបន់ដែលកើតបូស។
៤.ទុករហូតល្បាយនេះស្ងួត ទើបលាងសម្អាតចេញដោយប្រើទឹកធម្មតា។
៥.អ្នកត្រូវព្យាយាមអនុវត្តរូបមន្តមួយនេះជារៀងរាល់ថ្ងៃ ទើបបូសឆាប់ជាសះស្បើយ។

ខ្ទឹមក្រហម និងទឹកឃ្មុំ
១.អ្នកត្រូវយកខ្ទឹមក្រហមទៅកិន ហើយពូតយកទឹកឲ្យបាន២ស្លាបព្រាកាហ្វេ។
២.យកទឹកខ្ទឹមលាយជាមួយនឹងទឹកឃ្មុំ ៤ស្លាបព្រាកាហ្វ។
៣.លាបនៅលើតំបន់កើតបូស ហើយទុក៣នាទី ទើបលាងសម្អាតចេញជាមួយទឹកធម្មតា។
៤.អ្នកត្រូវអនុវត្តឲ្យបានទៀងទាត់ យ៉ាងតិចបំផុតម្តងក្នុងមួយថ្ងៃ៕

ប្រភព៖ boldsky

មតិយោបល់