ព័ត៌មានសុខភាព

ស្រីៗគួរប្រយ័ត្ន! ផលប៉ះពាល់នៃការប្រើក្រែមជម្រុះរោម

ការប្រើក្រែមជម្រុះរោមចេញពីរាងកាយ គឺជាវិធីមួយទូទៅបំផុត នៅក្នុងចំណោមវិធីទាំងអស់។ ក៏ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់គេទំព័រ boldsky បានបង្ហាញថា ក្រែមជម្រុះរោមមានផលប៉ះពាល់អាក្រក់ច្រើនជាងផលល្អ។

ថ្វីបើការប្រើក្រែមជម្រុះរោមពិតជាអាចទទួលបានផលភ្លាមៗក៏ពិតមែន តែវាមានផ្ទុកសារធាតុគីមីកម្រិតខ្ពស់មិនសមជាមួយនឹងស្បែកគ្រប់ប្រភេទឡើយ។ ដូច្នេះ អ្នកគួរតែជ្រើសរើសវិធីផ្សេងដែលសមស្របជាមួយនឹងស្បែករបស់អ្នកប្រសើរជាង។

ខាងក្រោមនេះ គឺជាបញ្ហាដែលបណ្តោលមកពីការប្រើក្រែមជម្រុះរោម៖

១. មានបញ្ហាក្លិន

គ្មានបញ្ហាឡើយ នៅពេលដែលអ្នកប្រើប្រាស់ទឹកអប់លប់ក្លិនអាក្រក់ ប៉ុន្តែប្រសិនបើទឹកអប់អស់ប្រសិទ្ធភាព ក្លិនអាក្រក់ដែលបណ្តោលមកពីការប្រើក្រែមជម្រុះរោមនឹងភាយឡើយម្តង។ ហេតុនេះ អ្នកគួរតែគិតឡើងវិញចំពោះការប្រើក្រែមជម្រុះរោម។

២. កន្ទួលលើស្បែក
មនុស្សមួយចំនួនអាចនឹងកើតមានបញ្ហាកន្ទួលរមាស់ បន្ទាប់ពីប្រើក្រែម ជាពិសេសសម្រាប់អ្នកដែលមានស្បែកប្រតិកម្ម។ ទន្ទឹមនឹងនេះ បញ្ហាកន្ទួលក្រហមអាចនឹងមានខ្ទុះ ដែលធ្វើឲ្យមានការឈឺចាប់ថែមទៀត។

៣. ស្បែកខ្មៅ
មិនមែនគ្រប់ប្រភេទនៃស្បែកសុទ្ធតែអាចទទួលបានលទ្ធផលល្អដូចគ្នានោះទេ ហេតុនេះអ្នកត្រូវប្រុងប្រយ័ត្នចំពោះការប្រើក្រែមជម្រុះរោម ព្រោះវាអាចធ្វើឲ្យស្បែកប្រែក្លាយទៅជាខ្មៅ ជាពិសេសតំបន់ក្រោមក្លៀក។


៤. រោមដុះមកវិញក្រាស់ ហើយធំៗ

នារីមួយចំនួនធំតែងតែជ្រើសរើសក្រែមជម្រុះរោមដែលមានតម្លៃថោក ប៉ុន្តែក្រោយពីប្រើទទួលបានផលមួយរយៈ រោមនឹងដុះក្រាស់ ហើយធំៗជាងមុនទៅទៀត។ ដូច្នេះ អ្នកគួរតែពិចារណាឡើងវិញមុននឹងប្រើប្រាស់ក្រែមដែលមានតម្លៃថោក។

ចំណាំ៖ ប្រសិនបើអ្នកចង់ប្រើក្រែមជម្រុះរោម គួរតែសាកល្បងលើផ្នែកតូចណាមួយនៅលើរាងកាយជាមុនសិន ឬក៏ទៅជាមួយអ្នកជំនាញរោគសើរស្បែក ដើម្បីជ្រើសផលិតផលឲ្យត្រូវនឹងប្រភេទស្បែក៕

មតិយោបល់