ពិធីបើកបង្ហាញគ្រឿងអលង្ការលំដាប់ពិភពលោក Golden Globe Awards 2017 បានធ្វើឡើងកាលពីថ្ងៃម្សិលមិញ ទទួលបានការជោគជ័យយ៉ាងខ្លាំង ដែលមានការបង្ហាញម៉ូដពីសំណាក់តារាហូលីវូតជាច្រើនបានចូលរួម ក្នុងនេះដែរ មានតារាថៃ មួយដួងបានចូលរួមក្នុងការបង្ហាញម៉ូដគឺនាង ពូ ប៉ៃយ៉ា ដែលថ្មីៗនេះនាងទើបតែទទួលបានការរួមការងារពីក្រុមហ៊ុន នៅហូលីវូត ។
ដោយនាង ពូ ប៉ៃយ៉ា ទទួលបានការងារថ្មីពីក្រុមហ៊ុន Ashi Studio Couture S/S 2016 ដែលបានជួយជ្រំជ្រែងនៅក្នុងរាត្រី បង្ហាញម៉ូដនោះ ដោយ អ្នកចាត់ការល្បីឈ្មោះ Maeve Reilly នឹងមានការផាត់មុខដោយផ្ទាល់ពី Patrick Ta ដែលជាអ្នកផាត់មុខសម្រាប់តារាបង្ហាញម៉ូដល្បីរបស់ហូលីវូត ដូចជា Gigi Hadid, Blake Lively, Olivia Munn, Chrissy Teigen, Kourtney Kardashian ៕
ប្រភព៖ sanook
មតិយោបល់