ព័ត៌មានសុខភាព

អាហារ៥ប្រភេទ ស្ត្រីមានផ្ទៃពោះគួរតែជៀសវាងឲ្យបាន

របបអាហារពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាជាអ្នកជួយជំរុញដល់ការលូតលាស់ និងជួយឲ្យទារកមានសុខភាពល្អ។ ប៉ុន្តែប្រសិនបើអ្នកម្តាយទទួលទានអាហារមិនបានត្រឹមត្រូវកុំថាឡើងទារកក្នុងផ្ទៃ សូម្បីតែអ្នកម្តាយខ្លួនក៏ជួបបញ្ហាដូចគ្នាដែរ។

ខាងក្រោមនេះ គឺជារបបអាហារដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាង៖

១.អាហារសមុទ្រឆៅ
អាហារសមុទ្រដែលមិនបានចម្អិន ត្រូវហាមប្រាមទាំងស្រុងអំឡុងពេលមានផ្ទៃពោះ ព្រោះវាអាចមានហានិភ័យជ្រៀតចូលនៃបាក់តេរី និងប៉ារ៉ាស៊ីតខ្ពស់។ មានន័យថា អាហារឆៅដូចជាអយស្ទ័រ បង្គារ ឬត្រីឆៅ… អាចបង្កឲ្យមានគ្រោះថ្នាក់បំផុត។

២.សាច់ចម្អិនមិនបានត្រឹមត្រូវ
ការបរិភោគសាច់ក្រហមក្នុងអំឡុងពេលមានផ្ទៃពោះ គួរតែធ្វើការចម្អិនឲ្យបានត្រឹមត្រូវ បើពុំដូច្នោះទេ អ្នក និងកូនក្នុងផ្ទៃអាចប្រឈមនឹងហានិភ័យឆ្លងមេរោគបាក់តេរីដូចជា Salmonella និង E. coli ដែលបង្កើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរកើតឡើង។

៣.ស៊ុតឆៅ ឬនៅជ័រព្នៅ
ទោះបីជាមនុស្សជាច្រើនចូលចិត្តស៊ុតនៅជ័រព្នៅក៏ដោយ ប៉ុន្តែវាមិនមែនជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ។ ព្រោះទាំងស៊ុតឆៅ និងស៊ុតនៅជ័រព្នៅមានផ្ទុកមេរោគ salmonella ដែលបង្កឲ្យមានគ្រោះថ្នាក់ទាំងម្តាយនឹងកូន។ យកល្អ ក្នុងដំណាក់កាលនេះអ្នកគួរតែទទួលទានស៊ុតដែលចម្អិនបានត្រឹមត្រូវ។

៤.សាច់ក្រកហតដក
អាហារមួយប្រភេទនេះពិតជាពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សក្នុងពេលបច្ចប្បន្ននេះ ប៉ុន្តែវាមានផ្ទុកសារធាតុ nitrates និង nitrit ដែលជាសារធាតុគីមីធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍទារក។

៥.សណ្តែកបណ្តុះ
សណ្តែកបណ្តុះ គឺជាអាហារដ៏ល្អបំផុតសម្រាប់មនុស្សទូទៅ ក៏ប៉ុន្តែវាមិនល្អសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ។ សណ្តែកបណ្តុះក៏ត្រូវបានគេរកឃើញថា មានផ្ទុកបាក់តេរី E. coli និង salmonella ដូច្នេះអ្នកគួរតែគេចឲ្យឆ្ងាយពីរបបអាហារមួយនេះ៕

ប្រភព៖ pregnancyvideo

មតិយោបល់