ព័ត៌មានសុខភាព

អត្ថប្រយោជន៍លើសលប់នៃផ្លែទ្រលឹងទឹង

ទ្រលឹងទឹង គឺជាផ្លែឈើមួយប្រភេទដែលបងប្អូនខ្មែរយើងតែងតែយកទៅស្លរម្ជូរ ឬទទួលទានលេងជាមួយនឹងអំបិល។ ប៉ុន្តែ តើអ្នកដឹងទេ? ផ្លែឈើមួយប្រភេទនេះ សម្បូរទៅដោយវីតាមីន B និង C ជាតិដែក ផូស្វ័រ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់សុខភាព។

បើទោះបីជាផ្លែទ្រលឹងទឹង មិនសូវមានអ្នកចូលចិត្តទទួលទានដូចជាផ្លែឈើដទៃទៀតក៏ពិតមែន តែវាជាប្រភពនៃអាហារូបត្ថម្ភ ដែលរាងកាយត្រូវការជាចាំបាច់។

ខាងក្រោមនេះជាអត្ថប្រយោជន៍ចំពោះសុខភាព ដែលបានមកពីផ្លែទ្រលឹងទឹង៖

១. ព្យាបាលមុន
ផ្លែទ្រលឹងទឹងសម្បូរទៅដោយជាតិអាស៊ីត ដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់រោគមុន។ អ្នកគ្រាន់តែជ្រើសយកផ្លែទ្រលឹងទឹងខ្ចីមួយផ្លែកំទេចឲ្យម៉ត់ រួចលាបនៅលើស្បែកតែម្តង ប៉ុន្តែត្រូវទុកប្រមាណជា ៥នាទី ទើបលាងជម្រះចេញ។

២. ព្យាបាលជ្រាំងអណ្តោត
ជំងឺជ្រាំងអណ្តោតអាចបណ្តោលឲ្យមានការឈឺចាប់នៅពេលដែលលេបអាហារ ប៉ុន្តែកុំបារម្ភ អ្នកគ្រាន់តែយកផ្លែទ្រលឹងទឹង២ទៅ៣ផ្លែដំឲ្យម៉ត់ រួចដាក់លើតំបន់ដែលមានបញ្ហាជាការស្រេច។

៣. ឈឺសន្លាក់ឆ្អឹង
ដើម្បីសម្រាលការឈឺចាប់ដោយសាតែការរលាកសន្លាក់ អ្នកត្រូវបេះស្លឹកទ្រលឹងទឹងមួយក្តាប់កិនឲ្យម៉ត់ រួចលាយជាមួយនឹងទឹកបន្តិច ហើយអនុវត្តត្រង់តំបន់ដែលរងនូវផលប៉ះពាល់ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

៤. ព្យាបាលជំងឺឈឺធ្មេញ
គ្មានអ្វីពិបាកនោះទេ ក្នុងការព្យាបាលបញ្ហាឈឺធ្មេញនអ្នកគ្រាន់តែកំទេចផ្លែទ្រលឹងទឹងមួយផ្លែ រួចយកទៅបិទត្រង់ធ្មេញដែលឈឺ នោះមួយស្របក់ក្រោយមកការឈឺចាប់នឹងចាប់ផ្តើមរសាយ៕

មតិយោបល់