ព័ត៌មានសុខភាព

កុំគិតថាសំបកខ្ទឹមបារាំងជាសំរាមគ្មានប្រយោជន៍ អានអត្ថបនេះចប់អ្នកពិតជាភ្លឺភ្នែក

មួយរយភាគរយ គ្រប់គ្នាតែងតែមានទម្លាប់គ្រវែងសំបកខ្ទឹមបារាំងចោលព្រោះគិតថា វាគ្មានប្រយោជន៍អ្វីនោះឡើយ។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា សំបកខ្ទឹមបារាំងពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព បញ្ហាសក់ និងបញ្ហាសើរស្បែក តែគួរឲ្យស្តាយគ្រប់គ្នាមិនដឹង។

១.ប្រឆាំងនឹងជំងឺសើរស្បែក
អ្នកគ្រាន់តែត្រាំសំបខ្ទឹមបារាំងនៅក្នុងទឹកទុកមួយយប់ បន្ទាប់មកលាបនៅលើស្បែកដែលមានបញ្ហា។ មិនថាកន្ទួលរមាស់ ស្បែកអាឡែស៊ី ឬស្បែករោលក្រហមនោះទេ វាអាចព្យាបាលបានទាំងអស់។ ប៉ុន្តែអ្នកអនុវត្តឲ្យបាន២ទៅ៣ដងក្នុងមួយថ្ងៃ ទើបរោគសើរស្បែកទាំងនេះឆាប់ជា។

២.បណ្តេញសត្វមូស និងរុយចេញឲ្យឆ្ងាយ
ប្រសិនបើអ្នកមិនចង់ឲ្យមានវត្តមានសត្វរុយ និងសត្វមូសនៅក្នុងផ្ទះទេ អ្នកត្រូវអនុវត្តដូចវិធីខាងលើ។ បន្ទាប់មកយកទឹកនោះទៅដាក់តាមបង្អួច និងទ្វារផ្ទះរបស់អ្នក ព្រោះក្លិននៃសំបកខ្ទឹមបារាំងធ្វើឲ្យសត្វល្អិតមិនហ៊ាននៅជិតឡើយ។

៣.ព្យាបាលបញ្ហាសក់ខូច
គ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែយកសំបកខ្ទឹមបារាំងទៅដាំទឹកឲ្យពុះ រួចលើកចុះឲ្យត្រជាកសិន។ ចាប់ផ្តើមលាងសម្អាតសក់ឲ្យស្អាត រួចលាបទឹកខ្ទឹមបារាំងនេះឲ្យជោគ ទុកចោលមួយយប់ទើបលាងសម្អាតនៅព្រឹកឡើង។ សូមព្យាយាមអនុវត្តមួយសប្តាហ៍ ៣ទៅ៤ដង សក់របស់អ្នកនឹងឆាប់មានជីវិតឡើងវិញ។

៤.ជួយកាត់បន្ថយកូឡេស្តេរ៉ុល
សំបកខ្ទឹមបារាំងអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ ប៉ុន្តែមិនមានន័យថា អ្នកត្រូវឈប់ហាត់ប្រាណ ឬឈប់ញ៉ាំអាហារដែលមានផាសុខភាពនោះទេ។ អ្នកត្រូវយកសំបកខ្ទឹមបារាំងទៅដាំឲ្យពុះ រួចទទួលទានរាល់ថ្ងៃ ប៉ុន្តែប្រសិនបើអ្នកមិនចូលចិត្តរសជាតិរបស់វាទេ សូមបន្ថែមទឹកឃ្មុំ ឬស្ករបន្តិចចូលក៏បានដែរ៕

មតិយោបល់