ព័ត៌មានសុខភាព

ឈប់បារម្ភទៅ ប្រើធាតុផ្សំ៣មុខនេះ ទោះរង្វង់ភ្នែកខ្មៅយ៉ាងណាក៏បាត់ដែរ

តើសុភាពនារីទាំងឡាយកំពុងតែព្រួយបារម្ភចំពោះបញ្ហារង្វង់ភ្នែកខ្មៅមែនទេ? ឈប់បារម្ភទៅ ព្រោះអ្នកអាចដោះស្រាយបញ្ហាដោយខ្លួនឯងបានយ៉ាងងាយជាមួយនឹងធាតុផ្សំ៣មុខគត់។ បើទោះបីជាអ្នកមានបញ្ហារង្វង់ភ្នែកខ្មៅដោយសារតែកង្វះនៃការគេង អស់កម្លាំង និងភាពតានតឹង ក៏ដោយ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយកម្ចាត់បញ្ហាថង់ដកក្រោមភ្នែក និងមុនក្បាលខ្មៅបានផងដែរ។

ធាតុផ្សំ៖
– ម្សៅសូដា (Baking Soda) ២ស្លាបព្រា
– ប្រេងដើមតែ ២ដំណក់
– ក្រូចឆ្មាមួយចំហៀង (ច្របាច់យកទឹក)

ការអនុវត្ត៖
– លាយគ្រឿងទាំងអស់បញ្ចូលគ្នាទាល់តែរលាយក្លាយទៅជាល្បាយតែមួយ។
– ចាប់ផ្តើមលាបនៅលើតំបន់ដែលមានបញ្ហា តែប្រសិនបើស្បែករបស់អ្នកស្ងួតខ្លាំងត្រូវបន្ថែមទឹកចូលទៅក្នុងល្បាយបន្តិច។
– ពេលប្រើដំបូងត្រូវទុករយៈពេល៣នាទី ប៉ុន្តែក្រោយពេលប្រើបានមួយសប្តាហ៍ត្រូវទុកឲ្យបាន១០នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។

ម្សៅសូដា៖ មានប្រសិទ្ធិភាពក្នុងការជម្រុះកោសិកាចាស់ៗដែលងាប់ ពន្លឿនដល់ការលូតលាស់នៃកោសិកាថ្មី និងកម្ចាត់ភាពកខ្វក់ទាំងអស់ដែលតោងជាប់នៅលើផ្ទៃមុខ។


ប្រេងដើមតែ៖
ប្រេងដើមតែ មានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់ដោះស្រាតវញ្ហាមុន និងរោគសើរស្បែក។

ទឹកក្រូចឆ្មា៖ មានប្រសិទ្ធិភាពក្នុងការបំបាត់ស្នាមមុន ឬស្នាមអុជខ្មៅៗដោយសារតែពន្លឺព្រះអាទិត្យ។

សូមព្យាយាមប្រើរូបមន្តមួយនេះជាងរៀងយប់មុនពេលចូលគេង ព្រោះនេះជាពេលដែលស្បែកសម្រាក ហើយត្រូវការការថែបំប៉ន៕

មតិយោបល់