ព័ត៌មានបច្ចេកវិទ្យា

របៀបសង្គ្រោះឯកសារបាត់បង់ ឬលុបបាត់លើ iPhone និង iPad ដោយផ្ទាល់លើម៉ាស៊ីនកុំព្យូទ័រ

ចំពោះលោកអ្នកដែលច្រឡំដៃលុបរូបថត-វីដេអូ ឬឯកសារដទៃផ្សេងទៀតដូចជា​ លេខទូរសព្ទ សារ កំណត់ចំណាំជាដើម ចេញពីទូរសព្ទដៃ iPhone ឬឧបករណ៍ iPad របស់ខ្លួន សូមកុំបារម្ភអី ព្រោះPost Techមានវិធីអាចជួយបាន។ កម្មវិធី OS Data Recovery នឹងដោះស្រាយបញ្ហាទាំងនេះជូនលោកអ្នក ដោយវាអនុញ្ញាតឱ្យលោកអ្នកស្គេន iPhone, iPad, និង iPod Touch ដោយផ្ទាល់តាមម៉ាស៊ីនកុំព្យូទ័រ ដើម្បីស្វែងរកឯកសារដែលបាត់បង់ថ្មីៗមកវិញ។ ជាងនេះទៀត វាក៏អាចជួយអ្នកសង្គ្រោះទិន្នន័យពី iOS Devices ដែលជាប់គាំងដំណើរការមកវិញបានផងដែរ។

លក្ខខណ្ឌអនុវត្ត៖

– គាំទ្រលើ iOS Devices ដែលចេញចាប់ពីជំនាន់ 4s ឡើង
– សូមទាញយកកម្មវិធី iOS Data Recovery (PC, Mac) ដើម្បីដំឡើងលើម៉ាស៊ីនកុំព្យួទ័ររបស់លោកអ្នក
– ទីតាំងឯកសារដែលបានលុបបាត់ក្នុងអង្គផ្ទុកទិន្នន័យមិនទាន់ត្រូវបានដាក់ជាន់ ឬជំនួសដោយឯកសារថ្មី ឬក្រោយពេលលុបពុំមានការចម្លងឯកសារថ្មីៗចូល។

របៀបអនុវត្ត៖

ជំហានទី១: សូមភ្ជាប់ iPhone របស់អ្នកទៅកុំព្យូទ័រតាមខ្សែ USB រួចបើកដំណើរការកម្មវិធី iOS Data Discovery ដែលបានដំឡើងរួច។

ចំណាំៈ ប្រសិនបើ iPhone មានចាក់លេខកូដ សូមវាយបញ្ចូលលេខកូដនោះដើម្បីដោះសោ រួចចុចលើប៊ូតុង Trust ដែលនឹងបង្ហាញឡើងលើអេក្រង់ទូរស័ព្ទ។

ជំហានទី២: សូមចូលទៅកាន់ DFU Mode ដោយចុចលើប៊ូតុង Start Scan។ ភ្លាមៗនោះ កម្មវិធីនឹងចាប់ផ្តើមដំណើរការស្គេនរកទិន្នន័យ ឬឯកសារដែលបានបាត់នៅលើ iPhone របស់អ្នកជាស្វ័យប្រវត្តិ។

ជំហានទី៣: ជ្រើសរើសប្រភេទឯកសារដែលលោកអ្នកចង់សង្គ្រោះមកវិញ ដោយពួកវាត្រូវបានបែកចែកតាមជំពូក និងប្រភេទរបស់វា។ លោកអ្នកក៏អាចឆែកមើលឯកសារទាំងនោះម្តងមួយៗបានផងដែរ។

ដើម្បីសង្គ្រោះឯកសារដែលបានបាត់ទាំងនោះមកវិញ លោកអ្នកគ្រាន់តែឆែករកមើលវា រួចចុចលើប្រអប់ធីក ហើយចុចលើប៊ូតុង Recovery នោះវានឹងចម្លងចូលក្នុងកុំព្យួទ័ររបស់អ្នកភ្លាមៗតែម្តង។

បញ្ជាក់: ប្រសិនបើលោកអ្នកចង់ទាញយកឯកសារដែលបានលុបចោលមកវិញ ដោយមិនចង់ទាញយកឯកសារដែលមិនបានបាត់បង់ សូមចុចបើកលើប៊ូតុង​ ON/OFF ក្បែរពាក្យ display only deleted item(s)៕

ចុចត្រង់នេះ ដើម្បីទាញយកកម្មវិធី (សម្រាប់ម៉ាស៊ីន PC, សម្រាប់ម៉ាស៊ីន Mac)

ចុចអានអត្ថបទពាក់ព័ន្ធ៖

របៀបជុសជុលបញ្ហា iPhone គាំង លោតចេញរូបផ្លែប៉ោម ឬរលត់ឈឹង

ល្បិចបង្កើនទំហំផ្ទុក iPhone ដោយមិនទាមទារការលុបចោលអ្វីទាំងអស់

របៀបដំឡើងប្រើ iPhone ទើបទិញថ្មី ឲ្យត្រឹមត្រូវតាមស្តង់ដាអ្នកជំនាញ

វិធីផ្ទេរទិន្នន័យពី iPhone ទៅកាន់ទូរសព្ទ Android ដោយប្រើកម្មវិធី Google Drive

វិធីងាយៗ ជួយសន្សំសំចៃថាមពលថ្ម iPhone ដំណើរការលើប្រព័ន្ធ iOS 10 បានខ្ពស់បំផុត

មតិយោបល់