ព័ត៌មានសុខភាព

វិធីបំបាត់ស្រ្តេសរបស់ជប៉ុន ៥នាទីធានាមានប្រសិទ្ធភាព

ជីវិតរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ អាចប្រឈមនឹងបញ្ហាស្រ្តេសយ៉ាងខ្លាំងដោយសារ សំពាធការងារ និងបរិស្ថានរស់នៅជុំវិញខ្លួន។ វាជារឿងធម្មតាទេ ដែលមនុស្សមានបញ្ហាស្ត្រេសក្នុងរយ:ពេលមួយដ៏ខ្លី តែបើយើងមិនឆាប់ដោះស្រាយ វានឹងបង្កទៅជាជំងឺបាក់ទឹកចិត្ត ថប់អារម្មណ៍ គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងក្អួតចង្អោរជាដើម។

មានវិធីសាស្ត្រជាច្រើនសម្រាប់បំបាត់បញ្ហាស្ត្រេស ដូចជាធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ឧស្សាហ៍ដើរលេងជាមួយមិត្តភក្តិ ធ្វើយូហ្គា ឬម៉ាស្សាជាដើម។ មានវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយទៀតរបស់ជនជាតិជប៉ុន ដែលអាចបំបាត់ស្ត្រេសក្នុងរយ:ពេល៥នាទីប៉ុណ្ណោះ គឺការម៉ាស្សាម្រាមដៃទាំង៥។

ដំបូងយកដៃស្តាំទៅ ក្តាប់ម្រាមដៃខាងឆ្វេងណាមួយឲ្យណែនរហូតដល់អ្នកមានអារម្មណ៍ដឹងថា មានជីបចរលោតនៅម្រាមដៃនោះ។ ធ្វើបែបនេះគ្រប់ម្រាម ហើយប្តូរយកដៃឆ្វេងទៅក្តាប់ដៃស្តាំម្តងវិញ។

ប្រសិនបើលោកអ្នកធ្វើលើម្រាមដៃផ្តល់នូវអត្ថប្រយោជន៍ដូចជា៖
– មេដៃ ជួយបំបាត់ការព្រួយបារម្ភ និងការថប់អារម្មណ៍
– ចង្អុលដៃ ជួយប្រឆាំងនឹងភាពភ័យខ្លាចរបស់អ្នក
– ដៃកណ្តាល ជួយគ្រប់គ្រងកំហឹងខ្លួនឯង
– ដៃនាង ជួយបំបាត់ភាពស្រងេះស្រងោច និងជំងឺបាក់ទឹកចិត្ត
– ដៃកូន ជួយបន្ថយភាពតានតឹង បង្កើនភាពសុទិដ្ឋិនិយម និងការជឿជាក់លើខ្លួនឯង៕

មតិយោបល់