បញ្ហាប្រហោងញើសធំៗ បានធ្វើឲ្យផ្ទៃមុខរបស់សុភាពនារីសុភាពបុរសទាំងឡាយបាត់បង់នូវភាពទាក់ទាញយ៉ាងខ្លាំង ជាពិសេសរោគមុនក៏ងាយនឹងកើតឡើងផងដែរ។ តែទោះជាយ៉ាងណា បញ្ហាសម្ផស្សមួយនេះអាចដោះស្រាយបាន ដោយប្រើឱសថធម្មជាតិសាមញ្ញៗងាយស្រួលក្នុងការរកបំផុត។ ខាងក្រោមនេះ ជាវិធីផលិតឱសថធម្មជាតិ សម្រាប់បង្រួមរន្ធញើស ដែលមានប្រសិទ្ធភាពមិនគួរឲ្យជឿ៖
វិធីទី១
-ស្ករស ២ស្លាបព្រាកាហ្វេ
-ទឹកក្រូចឆ្មា ២ស្លាបព្រាកាហ្វេ
-ប្រេងអូរលីវ ១ស្លាបព្រាកាហ្វេ
ការអនុវត្ត៖
-លាយធាតុផ្សំទាំងអស់ឲ្យរលាយក្លាយទៅជាល្បាយ
-លាបល្បាយនៅផ្ទៃមុខ ជាពិសេសតំបន់ដែលមានរន្ធញើសធំៗ
-ទុកឲ្យបាន ១៥នាទី រួចលាងសម្អាតជាមួយទឹកធម្មតា
វិធីទី២
-ស៊ុតមាន់មួយគ្រាប់ (យកតែស៊ុតស)
-ទឹកក្រូចឆ្មា ២ស្លាបព្រាកាហ្វេ
-ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
ការអនុវត្ត៖
-លាយធាតុផ្សំទាំងអស់ឲ្យជាល្បាយតែមួយ
-លាបល្បាយឲ្យសព្វពេញផ្ទៃមុខ
-ទុកឲ្យល្បាយនោះស្ងួត រួចលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ
វិធីទី៣
-សាច់ល្ហុងទុំ ២ស្លាបព្រាកាហ្វេ
-ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ
-ទឹកដោះគោស្រស់ ១ស្លាបព្រាកាហ្វេ
ការអនុវត្ត៖
-លាយធាតុផ្សំទាំងអស់ឲ្យទៅល្បាយតែមួយ
-លាបឲ្យសព្វពេញផ្ទៃមុខ
-ទុកឲ្យល្បាយនោះស្ងួត រួចលាងសម្អាតជាមួយទឹកធម្មតា
ដើម្បីទទួលបានប្រសិទ្ធភាពពីរូបមន្តខាងលើនេះ១០០ភាគរយ អ្នកត្រូវព្យាយាមអនុវត្តឲ្យបាន ២ទៅ៣ដងក្នុងមួយសប្តាហ៍ ស្បែកមុខនឹងស្រស់ថ្លា ហើយរន្ធញើសនឹងចាប់ផ្តើមរួញតូចបន្តិចម្តងៗដូចបំណង៕
មតិយោបល់