ព័ត៌មានសុខភាព

ត្រឹមមួយពែងរាល់ថ្ងៃ អស់បញ្ហាជាតិពុលក្នុងថ្លើមទៀតហើយ

បរទេសៈ ប្រសិនបើថ្លើមរបស់អ្នកពោរពេញទៅដោយជាតិពុល ឬដំណើរការមិនបានត្រឹមត្រូវ អ្នកច្បាស់ជាមានការព្រួបារម្ភភ្លាម។ ក្នុងស្ថានភាពបែបនេះ អ្នកអាចគ្មានកម្លាំងកំហែងធ្វើការ រាងកាយទន់ខ្សោយ វិលមុខ មានអារម្មណ៍ឈឺចាប់ពោះផ្នែកខាងស្តាំ ហើយអាចចេញកន្ទួលលើស្បែកទៀតផង។

នេះជាមូលហេតុ ដែលអ្នកគួរតែព្យាបាលថ្លើមឲ្យមានសុខភាពល្អឡើងវិញ ដោយប្រើរូបមន្តធម្មជាតិសាមញ្ញបំផុត។

ធាតុផ្សំ៖
– ជីអង្កាមស្រស់ ៤-៥ សន្លឹក
– ក្រូចឆ្មា ១ផ្លែ ច្របាច់យកទឹក
– ក្រូចពណ៌លឿង ១ផ្លែ ច្របាច់យកទឹក
– ទឹក ៤កែវ
– ទឹកឃ្មុំ ៣ស្លាបព្រាបាយ

ការរៀបចំ៖
– ចាក់ទឹកចូលទៅក្នុងឆ្នាំ ហើយចាប់ផ្តើមដុតភ្លើងឲ្យពុះ។
– បន្ទាប់មកដាក់ជីអង្កាមចូល រួចរំងាស់ប្រហែលជា ៥នាទី។
– ក្រោយពេល ៥នាទី សូមលើកចុះ ហើយទុកឲ្យត្រជាក់សិន។
– រឿងដែលអ្នកត្រូវធ្វើបន្ទាប់ គឺបន្ថែមធាតុផ្សំដែលនៅសេសសល់ទាំងអស់ ហើយកូរវាឲ្យក្លាយជាល្បាយតែមួយ។
– ឱសថមួយប្រភេទនេះ អ្នកត្រូវទទួលទាន ១ពែងក្នុងមួយថ្ងៃ។

ចំណាំ៖ មុននឹងអនុវត្តវិធីសាស្ត្រខាងលើនេះ អ្នកគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាមុនសិន៕

មតិយោបល់