តារាចម្រៀងកូរ៉េ នាង CL បានបង្ហាញអារម្មណ៍របស់ខ្លួន នៅក្នុងប៉ារ៉ូលចម្រៀង របស់ក្រុមចម្រៀង 2NE1 ដែលមានចំណងជើងថា Goodbye ដែលជាបទចុងក្រោយស្របពេលបែកបាក់ក្រុមចម្រៀងមួយនេះ នាងបានបង្ហាញអារម្មណ៍សោកសៅរបស់ចំពោះការបាត់បង់សមាជិក្រុម Minzy ។
តាមរយៈបទសម្ភាសន៍របស់នាងជាមួយ Ilgan Sports នាងបានពោលថា ” បទនេះជារឿងរ៉ាវពីមុនដែលខ្ញុំធ្លាប់បានសរសេរឡើង បន្ទាប់ពី Minzy បានចាកចេញពី YG Entertainment បីនាក់ យើងបានរៀបចំអាលប៊ុមចម្រៀងនេះឡើង ហើយវាជាចម្រៀងដែលជាសារផ្ញើជូន Minzy ហើខ្ញុំបានសម្រួលន័យចម្រៀងនិយាយពី Minzy និងអ្នកគាំទ្រនាង បន្ថែមក្នុងចម្រៀង ខ្ញុំមិនបានសម្រួលន័យប្រើពេលយូរទេ ព្រោះគ្រប់ជឿជាក់លើសមត្ថភាពខ្ញុំ ។
គួរបញ្ជាក់ផងដែរថា បទចម្រៀង Goodbye មានអ្នកគាំទ្រជាងពាន់អ្នកបានបង្ហោះវីដេអូ និយាយពីការសោកស្ដាយ ក្រុមចម្រៀង 2NE1 ដែលសឹងតែមិនជឿថាមានថ្ងៃហ្នឹងកើតឡើង ៕
មតិយោបល់