តើអ្នកណាខ្លះ ចូលចិត្តទទួលទានផ្លែល្ហុង? បើអ្នកជាមនុស្សដែលចូលចិត្តផ្លែល្ហុង ពិតជាសំណាងណាស់ ព្រោះវាសម្បូរទៅដោយ ជាតិសរសៃ វីតាមីន ប្រូតេអ៊ីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់សុខភាព។
ការទទួលទានផ្លែល្ហុង បានទៀងទាត់ អាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ ឲ្យដំណើរការបានល្អ បណ្តេញកាកសំណល់ពុលចេញពីរាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយហានិភ័យនៃជំងឺមហារីក និងរក្សាបេះដូង ឲ្យមានសុខភាពល្អ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ជាច្រើនទៀតនៃផ្លែល្ហុង ចំពោះ សក់ ស្បែក និងសុខភាពទូទៅ៖
+អត្ថប្រយោជន៍ចំពោះស្បែក
- ជួយឲ្យស្បែកមានសំណើម
- កម្ចាត់បញ្ហាស្នាមអុជខ្មៅ
- កាត់បន្ថយស្នាមជ្រួញ
- កាត់បន្ថយបញ្ហារង្វង់ភ្នែកខ្មៅ
- ព្យាបាលជំងឺត្រអក និងជំងឺរបកស្បែកក្រហម
- កម្ចាត់មុន
+អត្ថប្រយោជន៍ចំពោះសក់
- ជំរុញឲ្យសក់ដុះលូតលាស់លឿន
- គ្រប់គ្រងអង្គែលើស្បែកក្បាល
- កាត់បន្ថយបញ្ហាជ្រុះសក់
+អត្ថប្រយោជន៍ចំពោះសុខភាព
- ជួយជំរុញឲ្យសរសៃឈាមបេះដូងដំណើរការបានល្អ
- ជំរុញដល់ការរំលាយអាហារ
- មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគ
- កាត់បន្ថយជំងឺភ្នែក
- ជួយព្យាបាលស្នាមរបួសឲ្យឆាប់ជា
- ពង្រឹងប្រព័ន្ធភាពស៊ាំ
- បង្ការជំងឺរលាកសន្លាក់
- កាត់បន្ថយជំងឺរលាកសួត
- ព្យាបាលជំងឺឈឺបំពងក
- ព្យាបាលជំងឺស្រែង
- ជុំរុញឲ្យសាច់ដុំមានភាពរឹងមាំ
- ជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ
- កាត់បន្ថយភាពតានតឹង
- ជួយសម្រកទម្ងន់
- ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម
- ទប់ស្តាត់រោគសញ្ញារលាកពោះវៀនធំ
- ព្យាបាលអាការក្អួតចង្អោរ
- រក្សាសម្ពាធឈាមឲ្យមានស្ថិរភាព
- ល្អសម្រាប់ទារកតូចៗ
- ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
- ជួយបង្កើនទំហំសុដន់
- ជួយផលិតទឹកដោះឲ្យកាន់តែច្រើន…៕
ដកស្រង់ពី៖ stylecraze
មតិយោបល់