ព័ត៌មានសុខភាព

អត់ដឹងសូម្បីបន្តិច! ចេកអាចព្យាបាលជំងឺរលាកទងសួត និងក្អក ពូកែគ្មានគូរប្រៀប

ជំងឺរលាកទងសួត ត្រូវបានបង្កឡើងដោយសារតែការរលាកផ្លូវដង្ហើម និងរលាកស្រទាប់ខាងក្នុងនៃបំពង់ខ្យល់។ លទ្ធផលអ្នកនឹងកើតមានបញ្ហា ក្អកធ្ងន់ធ្ងរ និងបញ្ហាស្លេសក្នុងផ្លូវដង្ហើម ហើយប្រសិនបើអ្នកមិនប្រញាប់ព្យាបាល សួតច្បាស់ជាជួបគ្រោះថ្នាក់មិនខាន។

ការព្យាបាលជំងឺរលាកទងសួត ពិតជាមានការលំបាកណាស់ ព្រោះអ្នកត្រូវសម្រាកឲ្យបានច្រើន បង្កើនការទទួលទានទឹក រួមបញ្ចូលទាំងថ្នាំក្អក និងបញ្ឈប់ការឈប់បារីផងដែរ។ ទោះជាយ៉ាងណា បញ្ហារលាកទងសួត អ្នកអាចព្យាបាលដោយខ្លួនឯងក៏បានដែរ ដោយប្រើតែធាតុផ្សំ ៣មុខប៉ុណ្ណោះ។

ធាតុផ្សំ៖

  • ទឹកស្អាត ៤០០មីលីលីត្រ
  • ចេកទុំធំល្មម ២ផ្លែ
  • ទឹកឃ្មុំ ២ស្លាបព្រាបាយ

របៀបធ្វើ៖
១.ចាប់ផ្តើមបកសំបកចេញ ហើយប្រើសមសង្កត់ឲ្យបែក។
២.យកចេក នឹងទឹកទៅដាក់នៅក្នុងឆ្នាំមួយ រួចដាំឲ្យពុះរយៈពេល ៣០នាទីទើបលើកចុះ។
៣.នៅពេលត្រជាក់ សូមបន្ថែមទឹកឃ្មុំចូល ហើយច្រោះយកកាកចេញ។

របៀបអនុវត្ត៖
១.អ្នកគួរតែទទួលទានម្តង១០០មីលីលីត្រ ឲ្យបាន៤ដងក្នុងមួយថ្ងៃ។
២.អ្នកនឹងសម្គាល់ឃើញលទ្ធផល បន្ទាប់ពីប្រើបានមួយថ្ងៃដំបូង ហើយរយៈពេល៥ថ្ងៃបញ្ហានឹងបានធូរស្បើយ។

អត្ថប្រយោជន៍នៃធាតុផ្សំ៖
ចេកៈ ជាប្រភពនៃប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិសរសៃ វីតាមីន សារធាតុចិញ្ចឹម នឹងសារធាតុប្រឆាំងអុកស៊ីតកម្ម។ សមាសធាតុទាំងអស់នេះ អាចជួយធ្វើឲ្យផ្លូវដង្ហើមមានសុខភាពល្អ បង្កើនថាមពលដល់កោសិកា និងការពាររាងកាយពីវីរុសផ្សេងៗ។
ទឹកឃ្មុំៈ ទឹកឃ្មុំមានផ្ទុកសារធាតិចិញ្ចឹមដ៏សម្បូរបែប ដែលអាចដោះស្រាយបញ្ហាក្អក រលាកទងសួត បំបាត់ការលាក និងជួយរាងកាយឆាប់ជាសះស្បើយពីជំងឺ។
ទឹកៈ ការទទួលទានទឹកបានច្រើន អាចជួយរក្សាសំណើម គ្រប់គ្រងសីតុណ្ហភាព ហើយបណ្តេញជាតិពុលចេញពីរាងកាយផងដែរ៕

ប្រភពៈ rak sukapap

មតិយោបល់