បរទេសៈ ថ្វីបើអ្នកវិទ្យាសាស្ត្រនៅតែមានភាពចម្រូងចម្រាស់ទាក់ទងទៅនឹងបញ្ហាជប់ខ្យល់ក៏ពិតមែន ក៏ប៉ុន្តែវិធីបែបបុរាណមួយនេះត្រូវបានគេទទួលស្គាល់ថា ពិតផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ តើការជប់ខ្យល់ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះទៅចំពោះសុខភាព?
បន្ថយការឈឺចាប់៖ ដោយផ្អែកទៅលើការសន្និដ្ឋានពីការសិក្សាមួយចំនួនបានបង្ហាញថា ការជប់ខ្យល់ អាចកាត់បន្ថយប្រភេទនៃការឈឺចាប់ដែលបណ្តោលមកពី រលាកសន្លាក, ឈឺខ្នង និងឈឺចាប់ដោយសារតែមហារីក។
បំបាត់ភាពតានតឹង៖ ដោយសារតែភាពតានតឹងជាមួយនឹងមុខរបបប្រចាំថ្ងៃ ធ្វើឲ្យយើងមិនអាចមានពេលសម្រាកបានគ្រប់គ្រាន់ឡើយ។ ប៉ុន្តែការជប់ខ្យល់អាចជួយលើកកម្ពស់ថាមពល និងលំហូរឈាម ដែលធ្វើបាត់ភាពតានតឹង និងរាងកាយសម្រាកស្រួល។
ប្រសើរឡើងនូវលំហូរឈាម៖ វិធីបុរាណមួយនេះមិនត្រឹមតែអាចជួយសម្រួលដល់ចរាចរណ៍ឈាមរត់ប៉ុណ្ណោះទេ ថែមទាំងអាចជួយរំញោចដល់លំហូរឈាមទៅកាន់គ្រប់ផ្នែកផ្សេងៗនៃរាងកាយបានយ៉ាងល្អ។
ដោះស្រាយបញ្ហាស្បែក៖ ការជប់ខ្យល់ អាចជួយសម្រួលដល់លំហូរឈាមទៅលើផ្ទៃស្បែក, ធ្វើឲ្យប្រសើរឡើងនូវការនាំអុកស៊ីសែន, សារធាតុចិញ្ចឹមទៅកាន់ច្រើន ហើយអាចដោះស្រាយបញ្ហាមួយចំនួននៅលើស្បែកបាន។ វាអាចមានប្រសិទ្ធិភាពក្នុងការបន្ថយ ការកើតឡើងនៃរោគមុខ, ត្រអក និង ស្នាមសង្វារ។
ជួយដល់ការរំលាយអាហារ៖ ប្រព័ន្ធរំលាយអាហារមានបញ្ហា, ខ្សោយប្រព័ន្ធភាពស៊ាំ, កង្វះអាហាររូបត្ថម្ភ ឬស្ត្រេសរ៉ាំរ៉ៃ អាចធូរស្រាលដោយសារតែការជប់ខ្យល់។ វាអាចជួយកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ពោះ, លុបការរោគរលាកពោះវៀន, រាគ, ទល់លាមក និងរក្សាមិនឲ្យខ្វះជាតិទឹក។
ទោះជាយ៉ាងណាកុំឧស្សាហ៍ជប់ខ្យល់ញឹកញាប់ ឬជប់ខ្យល់មានរយៈពេលយូរពេក ព្រោះវាអាចធ្វើឲ្យរលាកស្បែក៕
មតិយោបល់